បើ​ពលរដ្ឋ​​បាត់​ឈ្មោះ​ពី​បញ្ជី​ថ្មី​ គ​.​ជ​.​ប​ នឹង​បញ្ជូន​​ក្រុម​ចុះ​ឈ្មោះ​ចល័ត​ពិសេស​​ទៅ​ចុះ​ឈ្មោះ​ជូន​​

ដោយ៖ ខាត់ សុធី 03-01-2017 4:13 pm 426
លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប

​ចាប់ពី​ថ្ងៃ​ទី​០៣ មករា នេះ រហូត​ដល់​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៧ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​លុបឈ្មោះ​ចេញ ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​គ្រប់​សាលាឃុំ​-​សង្កាត់ និង​នៅតាម​ទីប្រជុំជន​នានា ទូទាំង​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង ក៏​មាន​ផ្សាយ​នៅក្នុង​គេហទំព័រ​របស់ គ​.​ជ​.​ប (http://www.voterlist.org.kh) ផងដែរ​។​

 

​ចាប់ពី​ថ្ងៃ​ទី​០៤  ដល់​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៧ ជា​ពេល​ដែល ប្រជាពលរដ្ឋ​ក៏ដូចជា​គណបក្ស​នយោបាយ អាច​ប្ដឹង​តវ៉ា ឬ​ប្តឹង​ជំទាស់​លើ​ករណី​រក​មិនឃើញ​ឈ្មោះ ឬ​បើ​រកឃើញ​ភាពមិនប្រក្រតី​ណាមួយ​នោះ​។ លោក​ហង្ស ពុទ្ធា​បញ្ជាក់ថា ប្រសិនបើ​ពលរដ្ឋ​ណា​បាន​ចុះ​ឈ្មោះ​រួចហើយ តែ​ពេល​ទៅ​ពី​និត្យ​បែរជា​មិនឃើញ គ​.​ជ​.​ប នឹង​បញ្ជូន​ក្រុម​ចុះ​ឈ្មោះ​ចល័ត​ពិសេស​ទៅ​ចុះ​ឈ្មោះ​ជូន ដល់​ឃុំ​-​សង្កា​ត់​នោះ​។​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​ខាត់ សុធី ជាមួយ​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដូចតទៅ​៖

កិច្ចសម្ភាសន៍៖

ព័ត៌មានផ្សេងទៀត