ព័ត៌មានអន្តរជាតិ  |  ព្រឹត្តិការណ៍សំខាន់

ឆ្នាំ​២០១៧​​អាច​សំណាង​ទេ​​សម្រាប់​លោកពូ​ទីន​​សហការ​នឹង​​លោក​ត្រាំ​?

03-01-2017 3:24 pm
 ចំនួនទស្សនា 2430
លោកដូណាល់ ត្រាំ(ឆ្វេង)និងលោកពូទីន

​មន្ដ្រី​រុស្ស៊ី​៣៥​រូប​នៅ​អាមេរិក​ក្នុងនោះ​មាន​មន្ដ្រី​ទូត​ផង ត្រូវ​លោក​អូ​បា​ម៉ា​បញ្ជា​ឲ្យ​ចាកចេញ​ពី​ទឹកដី​អាមេរិក​ត្រឹម​តែ​រយៈពេល​៧២​ម៉ោង​ប៉ុណ្ណោះ​។​ការបណ្ដេញចេញ​ដោយ​ខឹង​រុស្ស៊ី​លួច​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​រំខាន​ការបោះឆ្នោត​នៅ​អាមេរិក​។​រុស្ស៊ី​ធ្លាប់​ប្រកាស​ថា​បើសិន​អាមេរិក​ធ្វើយ៉ាងណា​ដាក់​មន្ដ្រី​ខ្លួន រុស្ស៊ី​នឹងធ្វើ​ដូចគ្នា​ដាក់​មន្ដ្រី​អាមេរិក​នៅ​រុស្ស៊ី​។​តែផ្ទុយទៅវិញ​លោក​ពូ​ទីន​ប្រធានាធិបតី​រុស្ស៊ី​បានប្រកាស​ដំណឹង​មិន​នឹកស្មាន​ដល់ គឺ​មិន​ឆ្លើយតប​នឹង​អ្វី​ដែល​លោក​អូ​បា​ម៉ា​បានធ្វើ​ទេ​។​លោកពូ​ទីន​ថា​លោក​អូ​បា​ម៉ា​ធ្វើ​ទង្វើ​គ្មាន​ការទទួលខុសត្រូវ ហើយ​មក​ចោទប្រកាន់​រុស្ស៊ី​គ្មាន​ភស្ដុតាង​ច្បាស់លាស់ ដូច្នេះ​លោក​មិន​ចង់​ឆ្លើយតប​ឡើយ រង់ចាំ​សហការ​ជាមួយ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ​វិញ​។​

​តើ​ឆ្នាំ​២០១៧​អាច​ជា​ឆ្នាំ​សំណាង​សម្រាប់​រុស្ស៊ី​-​អាមេរិក​សហការ​គ្នា​ទេ​?​លោក​ដូណាល់ ត្រាំ​និង​លោកពូ​ទីន​ពិតជា​អាច​រឹតចំណង​មិត្ដភាព​ជា​មួយ​គ្នា​បាន​មែន​?

​សំឡេង​៖

ព័ត៌មានផ្សេងទៀត

 
x