ថ្ងៃ​បិទ​ផ្សាយ​​បញ្ជី​ដំបូង​​ពិតជា​​មាន​​សារៈសំខាន់ ​សូម​កុំ​ភ្លេច​​ទៅ​​ផ្ទៀងផ្ទាត់​​ឱ្យ​​បាន​​ទាំង​អស់​​គ្នា​​

ដោយ៖ អឿន ភារ៉ា 30-12-2016 5:54 pm 1885
(Photo Credit: ABC Licensed)

​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង នឹង​ត្រូវ​បិទ​ផ្សាយ​ចាប់ពី​ថ្ងៃ​ទី​៣-១៤ ខែ​មករា ឆ្នាំ​២០១៧ នៅតាម​ឃុំ សង្កាត់​ទូទាំង​ប្រទេស​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត ពីព្រោះ​គ​.​ជ​.​ប​ចាត់ទុកថា ថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ពិតជា​មាន​សារៈសំខាន់​ណាស់ ហើយ​ត្រូវការ​ការចូលរួ​ពី​ប្រជាពល​រដ្ឋ ដើម្បី​ទទួលបាន​បញ្ជី​ឈ្មោះ​បោះឆ្នោត​មួយ​ដែល​ស្អាតស្អំ​។ ដើម្បី​ជ្រាប​ពី​ព័ត៌មាន​នៃ​ការបិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​កាន់តែច្បាស់ ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​អឿន ភា​រ៉ា និង​លោក​ហង្ស ពុទ្ធា ដូចតទៅ​៖
​សំឡេង​៖

ព័ត៌មានផ្សេងទៀត