តុលាការ​​បិទ​ការ​ស៊ើបសួរ​សំណុំរឿង​លោក​កែម ឡី ខណៈ​មន្ត្រី​សិទ្ធិមនុស្ស​ថា​នៅតែ​អយុត្តិធម៌​

ដោយ៖ សៅ វិសាល 28-12-2016 4:47 pm 7000

​ក្រោយ​ការ​ស៊ើបសួរ និង​ប្រមូល​ភស្តុតាង​ពាក់ព័ន្ធ​ផ្សេងៗ តុលាការក្រុង​ភ្នំពេញ បាន​សម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ លើ​សំណុំរឿង ឃាតកម្ម​បាញ់​សម្លាញ់​លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​ហើយ​។ នេះ​បើ​តាម​លិខិត​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៦​។​

​ទាក់ទង​នឹង​ករណី ឃាតកម្ម​បាញ់​សម្លាញ់ នៅ​កណ្តាល​ក្រុងភ្នំពេញ​នេះ ត្រូវបាន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​លីកាដូ មើលឃើញថា នៅតែមាន ភាពអយុត្តិធម៌ សម្រាប់​លោក​កែម ឡី និង​ក្រុមគ្រួសារ ដោយសារតែ​គ្មាន​ព័ត៌មាន នៃ​ការវិវត្តន៍ ក្នុង​ការស្រាវជ្រាវ ស្វែងរក អ្នកពាក់ព័ន្ធ ក៏​ដូចជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ផ្សេងទៀត ក្នុង​សំណុំរឿង​នេះ​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​អំ សំអាត មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​។​

សំឡេង

ព័ត៌មានផ្សេងទៀត