ព័ត៌មានអន្តរជាតិ  |  ព្រឹត្តិការណ៍សំខាន់

ជប៉ុន​អាច​ក្លាយ​ជា​​មហាអំណាច​​យោធា​​ដូច​ក្នុង​​សម័យ​សង្គ្រាម​លោក​លើក​​ទី​ពីរ​ទេ​?

27-12-2016 5:44 pm
 ចំនួនទស្សនា 8135
រូបភាពកងទ័ពជប៉ុន

និយាយ​ពី​វិស័យ​យោធា​ជប៉ុន​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​នរណា​មិន​ល្បី​។​ជប៉ុន​បាន​ដាក់​អាណានិគម​លើ​ប្រទេស​ជាច្រើន ដោយសារ​តែ​អំណាច​យោធា​របស់​គេ​។​ប៉ុន្ដែ​ក្រោយ​ចាញ់​សង្គ្រាមលោកលើកទីពីរ កងទ័ព​ជប៉ុន​មិន​អាច​ធ្វើ​សកម្មភាព​ក្រៅប្រទេស​បាន​ទេ អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ថ្មី​។​រដ្ឋធម្មនុញ្ញ​ឲ្យ​កងទ័ព​ជប៉ុន​ពង្រឹងសមត្ថភាព​ត្រឹម​ស្វ័យការពារ​ប៉ុណ្ណោះ ពោល​គឺ​សម្រាប់​តែ​ការពារ​ខ្លួនឯង​។​ប៉ុន្ដែ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​អាបេ លោក​បាន​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​កងទ័ព​ជប៉ុន​មាន​វត្ដ​មាន​នៅ​ក្រៅប្រទេស​ជា​ថ្មី​។​ជប៉ុន​ក៏​បង្កើន​ថវិកា​លើ​វិស័យ​ការពារជាតិ​ជា​បន្ដបន្ទាប់​ដែរ​។​តើ​ជប៉ុន​ធ្វើ​បែប​នេះ​ដើម្បី​អ្វី​?​ជប៉ុន​ចង់​ក្លាយ​ជា​មហាអំណាច​យោធា​ដូច​សម័យ​សង្គ្រាម​លោក​​លើក​ទី​ពីរ​ទៀត​ឬ​យ៉ាងណា​?

ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​ឯម វណ្ណា​រ៉ា​ដូចតទៅ​៖

សំឡេង​៖

ព័ត៌មានផ្សេងទៀត

 
x