អ្នកជំនាញកាសែត​ថា ព្រឹត្តិការណ៍​ពី​ហ្វេ​សប៊ុក មិនមែន​ជា​ព័ត៌មាន​ឡើយ​

ដោយ៖ គឹម ចាន់ចាវ 27-12-2016 4:13 pm 571

​បើទោះបីជា​មិនទាន់​មាន​របាយការណ៍​ស្រាវជ្រាវ​ជាក់លាក់ ក៏​គេ​សង្កេតឃើញថា បច្ចុប្បន្ន​និន្នាការ​នៃ​ការប្រើប្រាស់​បណ្ដាញ​សង្គម កំពុង​មាន​ការចាប់អារម្មណ៍​ច្រើន​ពី​ប្រជាជន​ទូទៅ​។ នៅក្នុង​បរិបទ​សង្គម​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដំណឹង និង​ព្រឹត្តិការ​ជាច្រើន​ត្រូវបាន​ចែកចាយ​ជា​ហូ​ហែ​តាម​បណ្ដាញ​សង្គម​នានា ជាពិសេស​ហ្វេ​សប៊ុក​ជាដើម​។ ទំនោ​នៃ​ការប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងនេះ វា​បាន​នាំ​មក​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​ផងដែរ​។ វិជ្ជមាន​ត្រង់​ថា បណ្ដាញ​សង្គម​បាន​បង្ហាញ​នូវ​ភាពជឿនលឿន​ក្នុង​ការទទួលបាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មិន​ពិបាក​ក្នុង​ការស្វែងរក​ទិញ​កាសែត ឫ​ទស្សនាវដ្ដី​ដោយផ្ទាល់​។ តែ​ទន្ទឹមនឹងនោះ​បណ្ដាញ​សង្គម​បាន​បង្ករ​ឱ្យ​បរិយាកាស​ជាច្រើន​ត្រូវ​ពុល​ផងដែរ ដូច​ជា​ការ​បំប៉ោង​ព័ត៌មាន ការ​បង្ហោះ​រូបភាព​ដែល​ប៉ះពាល់​ដល់​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​បុគ្គ​ល​ជាដើម​។ បើ​ដូច្នេះ​តើ​រឿងរ៉ាវ និង​ព្រឹត្តិការណ៍ ជាច្រើន​ដែល​ត្រូវបាន ចែកចាយ​តាម​បណ្ដាញ​សង្គម ជា​ព័ត៌មាន​ដែរ​ឫ​ទេ​? ហើយ​ជឿជាក់​បាន​ឫ​យ៉ាងណា​?


​ជា​យុវជន​ម្នាក់​ដែល​ចូលចិត្ត​តាមដាន និង​ចែក​បន្ត​(Share) ព្រឹត្តិការណ៍​ព័ត៌មាន ឫ​រឿងរ៉ាវ​មួយចំនួន​នៅ​លើ​គណនី​ហ្វេ​សប៊ុក​របស់ខ្លួន​យុវជន​ឃី ពិសី យល់ថា ព័ត៌មាន​ដែល​ចែកចាយ​តាម​ហ្វេ​សប៊ុក​វា​មាន​ភាព​លឿន​រហ័ស ជាង​ព័ត៌មាន​ដែល​ធ្វើឡើង​ដោយ​អ្នកសារព័ត៌មាន ព្រោះថា​អ្នកសារព័ត៌មាន​អាជីព​មុននឹង​ចេញផ្សាយ​តែង​ស្វែងរក​ប្រភព​ជាក់លាក់ និង​គ្រប់​ជ្រុងជ្រោយ​ដែល​ត្រូវការ​ពេលវេលា​បន្ថែម​។ ចំណែក​ព័ត៌មាន​របស់​អ្នកលេង​ហ្វេ​ស​ប៊ុកក៏​អាច​បង្ក​នូវប​ញ្ហា​តាម​ផ្លូវច្បាប់​មួយចំនួន​ផង​ដែរ​........


​សំឡេង​៖


​បើទោះបីជា​មើល​គ្រប់ការ​ព័ត៌មាន​ដែល​បាន​ផ្សាយ គឺ​ទាំង​ហ្វេ​សប៊ុក និង​ទាំង​កាសែត ក៏​លោក​ពិសី នៅតែ​រំពឹងថា​ព័ត៌មាន​ដែល​ធ្វើឡើង​ដោយ​អ្នកសារព័ត៌មាន​អាជីព គឺ​ផ្ដល់​នូវ​ទំនុកចិត្ត​ជា​ង​ការទទួល​បាន​ពី​ហ្វេ​សប៊ុក​។ ព្រោះថា វា​មាន​ការថ្លឹងថ្លែង និង​ស៊ើបសួរ​ច្បាស់លាស់​.........


​សំឡេង​៖


​មាន​សំឡេង​និយាយ​ខ្សាវៗ តែ​ចូលចិត្ត​តាមដាន​ស្ថានការណ៍​សង្គម លោក​សៀ សីហា និស្សិត​ផ្នែក​ច្បាប់​ម្នាក់ បាន​លើកឡើង​ថា លោក​ចូលចិត្ត​ភាព​លឿន​រហ័ស​របស់​អ្នកលេង​ហ្វេ​សប៊ុក ដែល​ផ្ដល់​ដំណឹង​បាន​លឿន ជាង​ការមើល​ព័ត៌មាន​ដែល​អ្នកសារព័ត៌មាន​ស​រ​សេរ​។ តួ​យ៉ាង​ព្រឹត្តិការណ៍​មួយចំនួន​លោក​បាន​មើលឃើញ​វីដេអូ ដែល​គេ​ថត​បាន ដែល​ធ្វើឱ្យ​លោក​ជឿជាក់​លើ​ព័ត៌មាន ដែល​ទទួលបាន​ពី​អ្នកលេង​ហ្វេ​សប៊ុក​ទាំងនោះ​...........


​សំឡេង​៖


​ទន្ទឹម​នឹង​ការ​មើលឃើញថា បណ្ដាញ​សង្គម​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​ការផ្ដល់​ព័ត៌មាន លោក​ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បានឱ្យ​ដឹង​ដែរ​ថា បណ្ដាញ​សង្គម​បាន​ធ្វើឱ្យ​មាន ព័ត៌មាន​មួយ​ចំនួន ដើម្បី​បំពុល​បរិយាកាស​សង្គម រំលោភ​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន និង​រំលោភ​លើ​សេចក្ដីថ្លៃថ្នូរ​របស់​បុគ្គ​ល​.........


​សំឡេង​៖


​អ្នកកាសែត​ជើងចាស់​រូបនេះ បន្ថែមថា បណ្ដាញ​សង្គម​មាន​ចំណុច​ល្អ​ដល់​ប្រជាពលរដ្ឋ ត្រង់​ថា​អាច​ពាំនាំ​នូវ​ព័ត៌មាន​រហ័ស​សំបូរបែប និង​ដោយ​សេរី​។ ប៉ុន្តែ​ស្របពេល​នោះ​ដែរ ព័ត៌មាន​ភាគច្រើន​ដែល​ចេញ​ផ្សាយ​ដោយ​អ្នកលេង​បណ្ដាញ​សង្គម គឺ​មិន​បាន​ផ្ទៀងផ្ទាត់ កើតចេញពី​ការចចា​មរាម និង​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្ដែង​ក្នុង​សង្គម​.........


​សំឡេង​៖


​តែ​យ៉ាងណា អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ម្នាក់ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ផង​នោះ​លោកពុយ គា យល់ថា ការចាប់​កាន់​ទូរស័ព្ទ​មើល​ព្រឹត្តិការណ៍​នានា​តាម​បណ្ដាញ​សង្គម ដែល​ប្រជាពលរដ្ឋ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក វា​មិនមែន​ជា​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ឡើយ​។ វា​គ្រាន់តែ​ជា​ដំណឹង​មួយ​ដែល​ត្រូវ​បាន​ចែកចាយ​បន្ត​គ្នា​ប៉ុណ្ណោះ​............


​សំឡេង​៖


(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត

>