ការចូលរួម​​ពី​គ្រប់​ភាគី​​ពាក់ព័ន្ធ​​នឹង​ធ្វើឲ្យ​​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​​ថ្មី​​មួយ​​មាន​​សុក្រឹត្យ​ភាព​​

ដោយ៖ អឿន ភារ៉ា 16-12-2016 5:10 pm 768
រូបថ្លុកដោយ៖ គេហទំព័រ​សម្លេងម្ចាស់ឆ្នោត

​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក​ហង្ស ពុទ្ធា លើកឡើថា ការចូលរួម​ពី​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល រួម​ទាំង​គណបក្ស​នយោបាយ​នឹង​ធ្វើឲ្យ​បញ្ជី​ឈ្មោះ​បោះឆ្នោតមួយ​កាន់តែ​មាន​សុក្រឹត្យភាព និង​អាច​ទុកចិត្តបាន សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​។ ការ​ថ្លែង​របស់លោក​ហង្ស ពុទ្ធា​ដូច្នេះ បន្ទាប់​ពី​​មាន​​គណបក្ស​នយោបាយ​​មួយ​​គ្រោង​ប្តឹង​គ​.​ជ​.​ប​លុបឈ្មោះ​ជនបរទេស​រាប់ពាន់នាក់​ចេញ​ពី​​បញ្ជី​បោះឆ្នោត ដែល​លោក​បញ្ជាក់ថា គ​.​ជ​.​ប​ស្វាគមន៍​រាល់​ការចូលរួម​ប្តឹងតវ៉ា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ចង់​ជ្រាប​ព័ត៌មាន​នេះ​កាន់តែ​លំអិត សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម​រៀបចំ​ដោយ​អឿន ភា​រ៉ា​៖
​សំឡេង​៖

ព័ត៌មានផ្សេងទៀត