លោក​គឹម ចាន់ណា​ប្រថុយ​​លួច​អាន​សៀវភៅ​​ក្នុង​របប​​ប៉ុលពត​​មុន​ក្លាយ​ជា​​អ្នកនិពន្ធ​

ដោយ៖ អ៊ុន សុខឡា 15-12-2016 5:36 pm 3416
លោកគឹម ចាន់ណា

​លោក​គឹម ចាន់ណា​នាយក​គ្រឹះស្ថាន​បោះពុម្ភ​សៀវភៅ​ម៉ាញ​ប៊ុក បានចាប់ផ្តើម​សរសេរ​សៀវភៅ​លើកដំបូង​នៅ​ឆ្នាំ​២០០៧​។ អ្នកនិពន្ធ​ដែល​មាន​ស្រុកកំណើត នៅ​ខេត្ត​បាត់ដំបង​រូបនេះ បាន​រម្លឹក​អតីតកាល​របស់​ខ្លួន​មុន​ក្លាយ​ជា​កវីនិពន្ធ​ថា លោក​ចាប់ផ្តើម​ចូលចិត្ត​អាន​សៀវភៅ តាំង​ពី​លោក​សិក្សា​ថ្នាក់​បឋម​ម្លេះ​។ នៅ​ឆ្នាំ​១៩៧៥ គឺ​គ្រា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​គេ​ជម្លៀស​ចេញពី​ស្រុក​-​ភូមិ ដោយ​មនុស្ស​ជាច្រើន​ស្រ​វ៉េ​ស្រ​វ៉ា​ប្រមូល​ទ្រព្យសម្បត្តិ​មានតម្លៃ ឯ​លោក​បែរជា​ប្រមូល​សៀវភៅ ដែល​ជ្រុះ​រប៉ាត់រប៉ាយ​តាម​ផ្ទះ​អ្នកស្រុក​ស្ពាយ​តាម​ខ្លួន​ទៅវិញ​។ បើទោះបី​របប​នោះ ប្រឆាំង​ដាច់ខាត​នឹង​អ្នកសិក្សា ប៉ុន្តែ​លោក​គឹម ចាន់ណា​នៅ​បន្ត​ប្រថុយ​ជីវិត​លួច​យក​សៀវភៅ​មក​អាន​ម្តង​ម្កាល​។ ចុង​ក្រោយ​អ្នកនិពន្ធ​វ័យ​៦០​ឆ្នាំ​រូប​នេះ ប្តេជ្ញា​បន្ត​សរសេរ​សៀវភៅ លុះ​សរសេរ​លែងកើត​។​

 

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា និង​លោក​គឹម ចាន់ណា​នាយក​គ្រឹះស្ថាន​បោះពុម្ភ​សៀវភៅ​ម៉ាញ​ប៊ុក នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖


ព័ត៌មានផ្សេងទៀត