អ្នកស្រី​​ចក់ សុភាព​​ពី​ក្តី​ស្រ​មៃ​ជា​វេជ្ជបណ្ឌិត​​មក​ជា​​ប្រធាន​​អង្គការ​​ទាំង​វ័យក្មេង​

ដោយ៖ អ៊ុន សុខឡា 08-12-2016 1:02 pm 3827
អ្នកស្រីចក់ សុភាពជួបលោកបារ៉ាក់ អូបាម៉ាប្រធានាធិបតីអាមេរិកកាលពីពេលកន្លងទៅ

​ក្នុង​ភាព​ជា​យុវវ័យ​អ្នកស្រី​ចក់ សុភាព​បាន​ខិតខំ​រៀន​មុខវិជ្ជា​ពាក់ព័ន្ធ​នឹង​ជំនាញ​ពេទ្យ ដើម្បី​សម្រេច​បំណងប្រាថ្នា​ចង់​ធ្វើ​វេជ្ជបណ្ឌិត​។ ទោះបី​អ្នកស្រី​បាន​ប្រឡង​ជាប់ ជា​ពេទ្យ​មធ្យម​ក៏ដោយ ប៉ុន្តែ​ក្រោយមក អ្នកស្រី​ក៏​បាន​បោះបង់​ក្តី​ស្រមៃ​ចោល ដោយ​ងាក​មក​ប្រឡូក​ក្នុង​ការងារ​លើកស្ទួយ​សិទ្ធិមនុស្ស នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​នា​ឆ្នាំ​២០០៥​។ អ្នកស្រី​ចក់ សុភាព​ដែល​បាន​បញ្ចប់​ការសិក្សា ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ផ្នែក​សេដ្ឋកិច្ច ព្រមទាំង​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត នៅ​សាកលវិទ្យាល័យ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន ផ្នែក​ការសិក្សា​សន្តិភាព​ផង​នោះ នៅ​ទីបំផុត ក៏​បាន​ក្លាយជា​ប្រធាន CCHR នៅ​អាយុ​មិនទាន់​៣០​ឆ្នាំ​ផង​។ ប្រធាន​អង្គការ​វ័យក្មេង​រូបនេះ អះអាងថា ជួបប្រទះ​ការរំលោភ​សិទ្ធិមនុស្ស​កា​ន់​តែ​ច្រើន កាន់តែ​ជំរុញ​ឲ្យ​អ្នកស្រី​ចង់​ធ្វើ​ការងារ​នេះ​កាន់តែ​ខ្លាំង​ឡើង​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​អ្នកស្រី​ចក់ សុភាព​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖


ព័ត៌មានផ្សេងទៀត