លោក​ផៃ ស៊ីផា​ន​៖​​អ្នក​មាន​បុណ្យស័ក្កិ​ឬ​មន្ត្រីថ្នាក់​ខ្ពស់​​ត្រូវធ្វើ​ជា​​គំរូ​ ដើម្បី​​កុំឱ្យ​​កក​ស្ទះ​​ចរាចរ​​

ដោយ៖ អឿន ភារ៉ា 02-12-2016 5:47 pm 4563

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ីផា​ន លើកឡើងថា រាជរដ្ឋាភិបាល​រួមជាមួយ​សាលា​រាជធានី​ភ្នំពេញ បាន​ខិតខំ​រិះរក​វិធី​ធ្វើយ៉ាងណា ដើម្បី​កាន់​បន្ថយ​ការកកស្ទះ​ចរាច​រណ៍​ដូច​សព្វថ្ងៃ​។ លោក​បញ្ជាក់ថា យន្តការ​មួយ​ចំនួន​ដែល​កំពុង​អនុវត្ត នៅតែ​មិន​ទាន់​អាច​ធ្វើឲ្យ​ចរាចរណ៍​ធូរស្បើយ​ឡើយ​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​រូបនេះ​បន្ត​ថា ការកកស្ទះ​ចរាច​រណ៍​នេះ គឺ​ពលរដ្ឋ​ក៏​បាន​រួមចំណែក​ធ្វើឲ្យមាន​បញ្ហា​ដែរ ហើយ​នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​។ យ៉ាងណា លោក​ផៃ ស៊ីផា​ន កត់សម្គាល់ឃើញ​ថា បញ្ហា​កកស្ទះ​បាន​បង្កឡើង​ដោយ​អ្នក​មាន​បុណ្យស័ក្កិ ឬ​មន្ត្រី​ថ្នាក់ខ្ពស់​មួយចំនួន ដូច្នេះ​អ្នក​ទាំងនោះ​ត្រូវធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ដើម្បី​កុំឱ្យ​បញ្ហា​នេះ​កើតឡើង​។ ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​អឿន ភា​រ៉ា ជាមួយ​លោក​ផៃ ស៊ីផា​ន ក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម​ដូចតទៅ​៖
​សំឡេង​៖

ព័ត៌មានផ្សេងទៀត