លោក​ពុយ គា​​៖​​ដ្បិត​បំណង​​ធ្វើ​មន្ត្រីការទូត​​មិនបាន​សម្រេច​​ប៉ុន្តែ​​ពេញចិត្ត​​អាជីព​​អ្នកកាសែត​

ដោយ៖ អ៊ុន សុខឡា 25-11-2016 8:29 am 1230

លោកពុយ គា​បានបញ្ចប់​ការសិក្សា​អនុបណ្ឌិត វិទ្យាសាស្ត្រ​នយោបាយ និង​បរិញ្ញាបត្រ អប់រំ។ តាំងពីដើមមក លោកពុយ​ គាបានខិតខំរៀនភាសាបរទេស ដើម្បីបំពេញបំណង​របស់​លោក ដែល​ចង់​ធ្វើ​ជា​មន្ត្រីការទូត​។ បច្ចុប្បន្ន លោកចេះនិយាយភាសាបរទេសចំនួន៣ ក្រៅពីភាសាខ្មែរ រួមមាន ថៃ ជប៉ុន និងអង់គ្លេស។ យ៉ាងណាក៏ដោយ ​ក្តី​ប្រាថ្នាធ្វើមន្រ្តីការទូត មិនទាន់បាន​សម្រេច​ឡើយ និង​បែរជា​ជាប់​ជំពាក់ចិត្ត ជាមួយ​អាជីព​អ្នកកាសែត ដែល​លោក​បាន​ប្រឡូក​តាំងពី​ឆ្នាំ​១៩៩៤​។ ទោះបី ​បំណង​មិន​បាន​សម្រេច ប៉ុន្តែ​អ្នកកាសែត​ជើងចាស់​រូបនេះ ពេញចិត្ត​ការងារ​អ្នកកាសែត​នេះ​។ លោក​បាន​ចាត់ទុក​ជីវិត​អ្នកកាសែត ដូច​ជីវិត​មន្ត្រីការទូត ពីព្រោះ​ក្នុងនាម​ជា​អ្នកឆ្លើយឆ្លង ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ក្យូ​ដូ បាន​នាំ​លោក​ទៅ​កាន់​ប្រទេស​ទូទាំង​ពិភពលោក ដើម្បី​ប្រមូល​ព័ត៌មាន ហាក់ដូចជា​មន្ត្រីការទូត​អ៊ីចឹង​ដែរ​។

 

​តើ​អ្នកកាសែត​ជើងចាស់​វ័យ​៤៨​ឆ្នាំ​រូប​នេះ ជួបប្រទះ​រស់ជាតិ​ជូ​ចត់ និង​រស់ជាតិ​ផ្អែ​មល្ហែម​ដូចម្តេចខ្លះ នៅក្នុង​ការបំពេញ​ការងា​រ រយៈពេល​២២​ឆ្នាំកន្លងមក​?

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោកពុយ គា​អ្នកឆ្លើយឆ្លង​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ក្យូ​ដូ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត