មុននឹង​ចាប់ផ្តើម គម្រោង​វិនិយោគ ត្រូវ​ស្រាវជ្រាវ​ផលប៉ះពាល់​ជា​មុន

22-11-2016 5:27 pm 1321

​រាល់​ការសាងសង់​អភិវឌ្ឍ​តែងមាន​ផលប៉ះពាល់​និង​ការខូចខាត គ្រាន់តែ​ផលប៉ះពាល់​មាន​ច្រើន​ឫ​ក៏​តិច​ទទួលយកបាន ឫ​មិន​អាច​ទទួលយកបាន​។ នេះ​ជា​ការលើកឡើង​របស់​លោក​ស៊ូ សូវុធ អនុរដ្ឋលេខាធិការ នៃ​ក្រសួង​បរិស្ថាន ដែល​ប្រជាពលរដ្ឋ​ទូទៅ​មើលឃើញ​យ៉ាង​ដូច្នេះ​ដែរ​។ ជាក់ស្ដែង​ការរុករក​រ៉ែ​របស់​ក្រុមហ៊ុន​បរទេស​នៅ​ភាគ​ឦសាន្ត​នៃ​ប្រទេស​កម្ពុជា​ត្រូវបាន​ប្រជាពលរដ្ឋ​ជនជាតិភាគតិច លើកឡើង​ពី​ផលប៉ះពាល់​ដល់​ជីវភាព និង​បរិស្ថាន​ដែល​ពួកគេ​កំពុង​រស់​នៅ​សព្វថ្ងៃ​ទន្ទឹម​នឹង​ការទទួល​បាន​ផលប្រយោជន៍​មួយចំនួន​ពី​ការជីក​រ៉ែ​នេះ​។


​មាន​រាង​តូច សម្បុរ​ស្រអែម និយាយ​បែប​រដឺន អ្នកស្រី​បរ ខ្នា ជា​ជនជាតិ​ព្នង រស់នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា រណ្ដៅ​ដែល​ជា​សំណល់​ក្រោយ​ការជីក​រ៉ែ​ដែល​មិន​បាន​លុប​បំពេញ​នៅក្នុង​ភូមិ​របស់​អ្នកស្រី បានធ្វើឱ្យ​សត្វ​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ដូចជា​គោក្របី​ជាដើម ធ្លាក់​លុង​ក្នុង​រណ្ដៅ​នោះ​........


​សំឡេង​អ្នកស្រី​បរ ខ្នា​៖


​ការជីក​រ៉ែ​ដែល​មិន​មាន​ការពិភាក្សា​ជាមុន​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ត្រូវបាន​ផ្អាក​បន្ទាប់ពី​ការតវ៉ា​របស់​ពួកគេ ដោយ​ហេតុផល​មាន​ផលប៉ះពាល់​ដល់​ការរស់នៅ​។ ជាមួយគ្នា​នោះ​សត្វពាហនៈ ដែល​បាន​បាត់បង់​ជីវិត​ក៏​ត្រូវបាន​ក្រុមហ៊ុន​ចេញសង​ថ្លៃ​ខូចខាត​ផងដែរ បន្ទាប់​ពី​មាន​ការជូនដំណឹង​ដល់​ក្រុមហ៊ុន​។ នេះ​ជា​ការបញ្ជាក់​ពី​អ្នកស្រី​បរ ខ្នា​............


​សំឡេង​អ្នកស្រី​បរ ខ្នា​៖


​ទន្ទឹម​នឹង​ការ​ងាប់​សត្វពាហនៈ​របស់​អ្នក​នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនៈគីរី វិញ ក្រុមហ៊ុន​ជីក​រ៉ែ​មួយចំនួន​បាន​ផ្អាក​ការរុករក ដើម្បី​សិក្សា​ស្រាវជ្រាវ​ឡើងវិញ​ពី​ផលប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ និង​ជីវៈចម្រុះ​នានា​។ លោក​ក្លាន ដៀន ជនជាតិ​ចា​រ៉ា​យ ដែល​រស់នៅ​ក្នុង​តំបន់​នេះ​មាន​ប្រសាសន៍ថា​ការផ្អាក​នេះ គឺ​បន្ទាប់ពី​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​..........

សំឡេង​លោក​ក្លាន ដៀន​៖


​ប្រសិន​បើ​ក្រុមហ៊ុន​អាច​រុករក​រ៉ែ​បាន​ជោគជ័យ លោក​ក្លាន ដៀន បញ្ជាក់ថា​.........


​សំឡេង​លោក​ក្លាន ដៀន​៖


​ដើម្បី​ឱ្យមាន​ភាពល្អប្រសើ​រ​ក្នុង​កិច្ចការ​អភិវឌ្ឍ​នានា លោក​ដៀន បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ដែល​វិនិយោគ​គួរ​មាន​ការសិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ល្អិតល្អន់​ពី​ផលប៉ះពាល់ និង​មាន​ការពិភាក្សា​យោបល់​ជាមួយ​សហគមន៍ ហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជាមុន​។​


​ទាក់ទង​នឹង​បញ្ហា​នេះ​លោក​ស៊ូ សូវុធ បាន​លើកឡើង​ថា ការវាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន គឺជា​យន្តការ និង​ជា​គន្លឹះ​មួយ ក្នុង​ការដោះស្រាយ​ជម្លោះ រវាង ប្រជាជន និង​ម្ចាស់​គម្រោង​។ មុននឹង​ចាប់ផ្តើម ធ្វើ​គម្រោង​វិនិយោគ គឺ​ត្រូវ​វាយតម្លៃ​ពី​ជីវៈចម្រុះ​ទាំងអស់ ដែល​នៅ​តំបន់​នោះ​។ មិនតែប៉ុណ្ណោះ អនុរដ្ឋលេខាធិការ នៃ​ក្រសួង​បរិស្ថាន​រូបនេះ​ថា ការចូលរួម​របស់​សាធារណៈជន ពិតជា​មាន​សារៈសំខាន់ ក្នុង​ការជួយ​សម្របសម្រួល ថា​តើ​គួរ​អភិវឌ្ឍន៍​ឬ​មិន​គួរ​អភិវឌ្ឍន៍​?

ព័ត៌មានផ្សេងទៀត