អ្នកស្រី​​មួរ សុខ​ហួរ​​ពី​កូនស្រី​​ត្រកូល​​គ្រួសារ​​សាមញ្ញ​​មកជា​​ស្ត្រី​ឆ្នើម​​ក្នុង​វិស័យ​​នយោបាយ​

ដោយ៖ អ៊ុន សុខឡា 03-11-2016 4:29 pm 49822

​អ្នកស្រី​មួរ សុខ​ហួរ​តំណាងរាស្ត្រ​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ កើត​នៅ​ឆ្នាំ​១៩៥៣​ក្នុង​ត្រកូល​គ្រួសារ​សាមញ្ញ​មួយ​។ ដោយសារ​ស្រុក​កើតសង្គ្រាម​នា​ទស​ត្ស​ឆ្នាំ​១៩៧០ អ្នកស្រី​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស នៅក្នុង​នោះ​នា​អាយុ​១៨​ឆ្នាំ អ្នកស្រី​បាន​ទទួល​ការសិក្សា​នៅ​ប្រទេស​បារាំង និង​អាយុ​២១​ឆ្នាំ​អ្នកស្រី​បាន​បន្ត​ការសិក្សា​នៅ​អាមេរិក រហូត​បញ្ចប់​សញ្ញាបត្រ​អនុបណ្ឌិត ចិត្តសាស្ត្រ​និង​សង្គមវិទ្យា​នៅ​ទីនោះ​។ យ៉ាងណាមិញ អ្នកស្រី​បាន​ត្រឡប់​មក​កម្ពុជា​វិញ និង​បាន​បំពេញ​បេសកកម្ម​ការងារ​ក្នុង​អង្គការសហប្រជាជាតិ ផ្នែក​មនុស្សធម៌​។ អ្នកស្រី​មួរ សុខ​ហួរ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ដំបូង​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រហូត​ក្លាយជា​តំណាងរាស្ត្រ​និង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​ផងដែរ​។ ក្រោយ​មក​អ្នកស្រី​បាន​ផ្លាស់ប្តូរ​ទ្រ​នំ មក​រួមរស់​ជាមួយ​គណបក្ស​សម រង្ស៊ី បច្ចុប្បន្ន​ជា​គណបក្ស​ស​ង្រ្គោះជាតិ ក្រោម​ការបង្រួបបង្រួម​រវាង​គណបក្ស​សម រង្ស៊ី​និង​គណបក្ស​សិទ្ធិមនុស្ស​។

 

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​អ្នកស្រី​មួ​រ សុខ​ហួរ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត