លោកស្រី​Clinton​​នឹងទទួល​ទោស​​បែប​ណា​​បើ​FBI​​រក​ឃើញ​​កំហុស​​ក្នុង​ការប្រើប្រាស់​​អ៊ីមែល​?

ដោយ៖ ពេញ ផេង 01-11-2016 5:10 pm 525
លោកស្រីហ៊ីល​ឡា​រី គ្លី​ន​តុ​ន​បេក្ខជន​ប្រធានាធិបតី​គណបក្សប្រជាធិបតេយ្យ

​ករណី​ប្រើប្រាស់​អ៊ីមែល​ផ្ទាល់ខ្លួន​ក្នុង​កិច្ចការ​រដ្ឋ​របស់​លោក​ស្រីគ្លីន​តុ​ន ត្រូវបាន​FBI​បើក​ការស៊ើបអង្កេត​ជាថ្មី ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា​មាន​ភាពខុសប្រក្រតី​ឬ​យ៉ាងណា​។​ទន្ទឹម​នឹង​ការប្រកាស​បែប​នេះ សំឡេង​គាំទ្រ​លើ​បេក្ខភាព​ជា​ប្រធានាធិបតី​របស់​លោកស្រី​ក៏​ធ្លាក់ចុះ​ជាង​មុន​ដែរ​។​ការប្រកួតប្រជែង​កំពុងតែ​ប្រកៀក​ប្រកិត​មែនទែន រវាង​លោកស្រី​ជាមួយ​លោក​ដូណាល់ ត្រាំ ហើយ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​រិះគន់ថា​FBI​ស៊ើបអង្កេត​នៅពេលនេះ ហាក់ជា​ចេតនា​នយោបាយ ច្រើន​ជាង​ការ​អនុវត្ដ​ច្បាប់ ដោយ​ព្យាយាម​លាតត្រដាង​ចំណុច​អវិជ្ជមាន​របស់​លោក​ស្រីគ្លីន​តុន​ដល់​សាធារណជន​។​នេះ​ជា​ការព្រួយបារម្ភ​ពី​អ្នកគាំទ្រ​។​

​តើ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​អាច​នឹង​ប្រឈម​ទោសទណ្ឌ​បែបណា បើ​រកឃើញថា​មាន​កំហុស​ក្នុង​ការប្រើប្រាស់​អ៊ីមែល​គ្រា​លោកស្រី​នៅ​ជា​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​?

​ចង់​ជ្រាប​ព័ត៌មាន​បន្ថែម​ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​សូ ចន្ថា​ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត