ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ជួយ​កាត់បន្ថយ​ជម្លោះ​រវាង​ប្រជាជន និង​ម្ចាស់​គម្រោង​

ដោយ៖ ថា ចាន់ធី 28-10-2016 4:09 pm 922

​លោក​ស៊ូ សូវុធ អនុរដ្ឋលេខាធិការ នៃ​ក្រសួង​បរិស្ថាន​បានលើកឡើង នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី “​សំណៅ​ព្រាង នៃ​គោលការណ៍​ណែនាំ ការចូលរួម​ជា​សាធារណៈ ក្នុង​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​” នា​ថ្ងៃ​ទី​២៨ តុលា​នេះ​ថា ការវាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន គឺជា​យន្តការ និង​ជា​គន្លឹះ​មួយ ក្នុង​ការដោះស្រាយ​ជម្លោះ រវាង ប្រជាជន និង​ម្ចាស់​គម្រោង​។ ដូចនេះ​មុននឹង​ចាប់ ផ្តើមធ្វើ​គម្រោង​វិនិយោគ គឺ​ត្រូវ​វាយតម្លៃ​ពី​ជីវៈចម្រុះ​ទាំងអស់ ដែល​នៅ​តំបន់​នោះ​។ មិនតែប៉ុណ្ណោះ ការចូលរួម​របស់​សាធារណៈជន ពិតជា​មាន​សារៈសំខាន់ ក្នុង​ការជួយ​សម្របសម្រួល ថា​តើ​គួរ​អភិវឌ្ឍន៍​ឬ​មិន​គួរ​អភិវឌ្ឍន៍​?

​លោក​ស៊ូ សាវុធ បាន​បន្តថា គោលបំណង នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​សេចក្តីព្រាង​គោលការណ៍​ណែនាំ​ថ្នាក់​តំបន់ និង​ប្រមូល​ធាតុ​ចូល ដើម្បី​ឲ្យមាន​គុណភាព​កាន់តែ​ប្រសើរ​ឡើង​...

​សំឡេង​លោក​ស៊ូ សូវុធ​៖

​ទាក់ទង​ទៅ នឹង​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​នេះ អ្នកស្រី​ប ខ្នា ជនជាតិ​ព្នង ជា​ប្រជាជន​រស់នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី បានឲ្យដឹងថា សហគមន៍ អ្នកស្រី​កំពុងតែ​ជួប​បញ្ហា​ដោយសារ​តែ​ការជីក​រក​រ៉ែ​របស់​ក្រុមហ៊ុន​ចិន និង​វៀតណាម ដែល​ធ្វើឲ្យប៉ះពាល់​ដល់ដី ចំការ ផ្ទះ ព្រៃឈើ និង​ទឹក​...

សំឡេង​អ្នកស្រី​ប ខ្នា​៖

​មិន​ខុស​គ្នា​ដែរ លោក​ក្លាន ដៀន ជនជាតិ​ចា​រ៉ា​យ រស់នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនៈគីរី ក៏​បាន​លើក​ពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការរុករក​រ៉ែ ដែល​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ដី​ចំការ ផ្ទះសម្បែង និង​ខូចខាត​ធនធានធម្មជាតិ មួយចំនួន មិនតែប៉ុណ្ណោះ​គម្រោង​នេះ មិន​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ឡើយ​...
​សំឡេង​លោក​ក្លាន ដៀន​៖

ព័ត៌មានផ្សេងទៀត