សន្លឹកឆ្នោត​របស់​យុវ​ជន​ចេញ​ពី​គំនិត​ជឿនលឿន​ក្នុង​ការជ្រើសរើស​ថ្នាក់ដឹកនាំ​

25-10-2016 5:24 pm 5940


«​យុវជន​ជា​សសរទ្រូង​នៃ​ប្រទេស​ជាតិ​» នេះ​ជា​ពាក្យស្លោក​របស់​ខ្មែរ ដែល​គេ​តែង​លើកឡើង​ជា​ច្រើន​ជំនាន់​មក​ហើយ តែ​នៅ​តែ​មាន​អានុភាព​ដល់ពេល​បច្ចុប្បន្ន​។ នៅ​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា សន្ទុះ​យុវជន​ដែល​ចូលចិត្ត​តាមដាន និង​យល់ដឹង​ពី​បញ្ហា​នានា​ក្នុង​សង្គម ហាក់​មាន​ចំនួន​ច្រើន​បើ​ធៀប​នឹង កាលពី​ជាង​១០​ឆ្នាំមុន​។ យុវជន​មួយចំនួន​បាន​រូតរះ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​ឱ្យ​កៀក​​ថ្ងៃ​ផុតកំណត់​ឡើយ ដោយ​មាន​ជំនឿ​ជា​ក់លើ​សន្លឹកឆ្នោត​របស់​ខ្លួន​ថា​នឹង​អាច​នាំមក​នូវ​ថ្នាក់ដឹកនាំ​ដែល​ពេញ​ដោយ​សមត្ថភាព​ខ្ពស់​។


 យុវជន​អ៊ិន សុវណ្ណ​រ័ត្ន និស្សិត ម្នាក់​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​លើកឡើងថា​លោក​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ ការចុះឈ្មោះ​បោះឆ្នោត​នេះ លោក​រ័ត្ន យល់ថា​ជា​ការប្រើប្រាស់​នូវ​សិទ្ធិ​និង​តួនាទី​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ ដោយហេតុ​ថា​យុវជន​ជា​កម្លាំង​ចលករ​មួយ​យ៉ាងរឹងមាំ​............


​សំឡេង​លោក អ៊ិន សុវណ្ណ​រ័ត្ន​៖​


​និស្សិត​រូប​នេះ​យល់​ថា យុវជន​មួយចំនួន​ប្រាកដ​ជា​ដឹង​ពី ការចុះឈ្មោះ​បោះឆ្នោត​តាមរយៈ​ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍ និង​បណ្ដាញ​សង្គម​មួយ​ចំនួន​។ ទោះ​យ៉ាង​ក្ដី បន្ទាប់ពី​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច លោក​សុវណ្ណ​រ័ត្ន នឹង​ជួយ​ជំរុញ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បន្ថែម ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ប្រាប់​ពួកគេ​ពី​ដំណើរការ​នៃ​ការចុះឈ្មោះ​..............

សំឡេង​លោក អ៊ិន សុវណ្ណ​រ័ត្ន​៖​


​មាន​រាង​តូច​ច្រឡឹង សំបុរ​ស្រអែម​សក់វែង​អន្លាយ ជាមួយនឹង​ឯកសណ្ឋាន សំពត់​បត់​ខ្មៅ​អាវ​ស យុវតី​សម សុ​ទ្ធា និស្សិត​ផ្នែក​ភូមិវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ទើបនឹង​បាន​ចុះឈ្មោះ​បោះ​ឆ្នោត​រួច យល់ថា អ្នកនយោបាយ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​បាន​ផ្ដល់​តម្លៃ​ខ្ពស់ ដល់​សន្លឹកឆ្នោត​របស់​យុវជន​។ តម្លៃ​ខ្ពស់​ដោយហេតុថា​យុវជន​បច្ចុប្បន្ននេះ យល់ដឹង​ពី​បញ្ហា​សង្គម​បាន​ច្រើន តាមរយៈ​ការស្រាវជ្រាវ និង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​............


​សំឡេង​កញ្ញា​សម សុ​ទ្ធា​៖​


​បើទោះបីជា​មាន​ការផ្សព្វផ្សាយ​បាន​ទូលាយ​ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត ក៏​យុវតី​រូប​នេះ​សង្កេតឃើញ​យុវជន​មួយចំនួន​នៅតែ​ព្រងើយ​កន្តោយ​នឹង​កិច្ចការ​នេះ ដោយ​យល់​ថា​សន្លឹកឆ្នោត​តែ​មួយ​ក៏​មិន​អាច​ជួយ​អី​បានឡើយ​។ តែ​យ៉ាងណា​សុ​ទ្ធា រំពឹង​ថា​យុវជន​គ្រប់រូប​នឹង​ឆ្លៀត​ពេល​ពី​កិច្ចកា​របស់​ខ្លួន ដើម្បី​បំពេញ​ភារកិច្ច​មួយ​នេះ ក្នុងនាម​ជា​ពលរដ្ឋ​..........

​សំឡេង​កញ្ញា​សម សុ​ទ្ធា​៖​


​មាន​វ័យ​២២​ឆ្នាំ យុវជន ព្រឿង រចនា បាន​លើកឡើង​ថា ខ្លួន​នឹង​ជំរុញ​ដល់​យុវជន​ដែល​គ្រប់​អាយុ​បោះឆ្នោត​ឱ្យ​ទៅ​ចុះ​ឈ្មោះ ដើម្បី​ត្រៀម​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​ខ្លួន​។ រចនា យល់ថា​ចំនួន​យុវជន​ដែល​មាន​ច្រើន​នៅ​កម្ពុជា វាសនា​របស់​ប្រទេស​នេះ អាច​នឹង​ត្រូវ​បាន​កំណត់​ដោយ​យុវជន​..........


​សំឡេង លោក​ព្រឿង រចនា​៖​


​ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និស្សិត​មកពី​ខេត្ត​កណ្ដាល​រូបនេះ យល់​ថា​យុវជន ក៏​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​...........

 

​សំឡេង លោក​ព្រឿង រចនា​៖​


​តែ​យ៉ាងណា លោក​សម គុណ​ធា​មី នាយក​ប្រតិបត្តិ អង្គការ​និកហ្វិក មានប្រសាសន៍ថា​យុវជន​ជា​អ្នក​មាន​បញ្ញា​ដែល​ពោ​ពេញ​ដោយ​កម្លាំង ហើយ​ចូល​ចិត្ត​ការអភិវឌ្ឍ​ថ្មីៗ​ជានិច្ច​។ តែ​បញ្ហា​ដែល​យុវជន​មួយចំនួន​កំពុង​ប្រឈម​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត​គឺ​អត្តសញ្ញាណប័ណ្ណ និង​ការលំបាក​ឆ្លៀត​ពេល​ពី​ការងារ​ប្រចាំថ្ងៃ​............


​សំឡេង​លោក​សម គុណ​ធា​មី​៖​
(​ដោយ​៖ គីម ចាន់​ចាវ​)​

ព័ត៌មានផ្សេងទៀត