លោក​កែម ឡី ស្លាប់ តែ​មនសិកា បន្សល់​ទុក​ក្នុង​សៀវភៅ​២​ក្បាល​

20-10-2016 5:26 pm 10314


​លោក លោក មួង សូ​នី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ជា​សមាគម ដែល​បាន​តាក់តែង​ចងក្រង​ទស្សនៈ និង​ស្នាដៃ​របស់​លោក​បណ្ឌិត កែម ឡី បាន​លើកឡើង​ថា សៀវភៅ​ទាំងពីរ​ក្បាល គឺ «​អ្នក​រូត​វាំងនន​សង្គម​» និង​សៀវភៅ «​កម្រង​ទស្សនៈ​សង្គម និង នយោបាយ​»​ពិតជា​មាន​អត្ថន័យ និង​ខ្លឹមសារ​សំខាន់​ពាក់ព័ន្ធ​ទៅនឹង​សង្គមជាតិ​ទាំងមូល ដោយ​បាន​ឆ្លុះ​បញ្ជាំង​ពី​ទិដ្ឋភាព​សង្គមជាក់​ស្ដែង តាមរយៈ​បទ​វិភាគ របស់​លោក​បណ្ឌិត កែម ឡី ។ សៀវភៅ​នេះ​បាន​ឆ្លុះ​បញ្ជាំង​ពី តថភាព​សង្គម​ខ្មែរ ដូចជា​បញ្ហា​អំពើពុករលួយ បញ្ហា​ព្រំដែន ជនអន្តោប្រវេសន៍ និង​ល្បិចកល​អ្នកនយោបាយ ដោយ​រូ​ម​ផ្សំ​នឹង ដំណោះស្រាយ​ផងដែរ​.........


​សំឡេង​លោក មួង សូ​នី​៖​


​ប្រធាន​សមាគម​រូបនេះ បានឱ្យដឹង​ទៀត​ថា គោលបំណង​នៃ​ការរៀបចំ​ចងក្រង​សៀវភៅ​នេះ​ឡើង ដោយសារ​ការ​យល់​ថា​ការស្លាប់​របស់​លោក​កែម ឡី មិន​អាច​បន្សល់​ទុក​ត្រឹម​កេរ្ត៍​ឈ្មោះ​ឡើយ​។ គឺ​ត្រូវ​ចងក្រង​ស្នាដៃ​របស់​លោក​ទុក​ដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​រៀនសូត្រ​បន្ត​..............


​សំឡេង​លោក មួង សូ​នី​៖​


​បើ​តាម​លោក​មួ​ង សូ​នី ការ​ដាក់​ឈ្មោះ​សៀវភៅ​ភាគ​ទី​១​ថា​« អ្នក​រូត​វាំងនន​សង្គម​» ព្រោះ​រឿង​ពិត​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ត្រូវបាន​លាតត្រដាង​ដោយ​ការវិភាគ​វែកញែក​របស់លោក បណ្ឌិត​កែម ឡី ដែល​ធ្វើ ឱ្យ​សៀវភៅ​នេះ ទទួលបាន​ការគាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្ទើ​គ្រប់​ស្រទាប់វណ្ណៈ​.........


​សំឡេង​លោក មួង សូ​នី​៖​


​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ ដែល​ជា​ប្រធាន​អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​សន្តិភាព មាន​សង្ឃដីកា តាមរយៈ វេទិកា​អ្នក​ស្តាប់ របស់​វិទ្យុ​អាស៊ីសេរី ថា សៀវភៅ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជាវ​យក​ទៅ​អាន​នេះ គឺ​ជា​កម្លាំង​បើក វាំងនន​សង្គម​មួយ​ដ៏​ធំ​។ សៀវភៅ​ពីរ​ក្បាល​នេះ បានបញ្ជាក់​ថា​លោក​កែម ឡី បាន​ស្លាប់​ក៏ពិតមែន ប៉ុន្តែ​មនសិកា របស់​លោក​នៅរស់ ដោយ​ការ​ចែកចាយ​សៀវភៅ​បន្ត​..........


​សង្ឃដីកា​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ​៖​


​បុរស​ម្នាក់​ដែល​បាន​ជាវ​សៀវភៅ​កាន់​នឹង​ដៃ គឺ​លោក​ចេង ណា​រិទ្ធិ បាន​លើកឡើង​ថា ថ្វីបើ​មិន​ទាន់​បាន​បើក​មើល​ខ្លឹមសារ​នៅក្នុង​សៀវភៅ ប៉ុន្តែ​លោក​អាច​យល់​បាន​តាមរយៈ​ចំណងជើង​ថា វាំងនន​សង្គម​នេះ នឹង​បង្ហាញ​ពី ស្ថានការណ៍​សង្គម​បច្ចុប្បន្ន ដែល​អាច​មនុស្ស​មួយចំនួន​គិត​មិន​ដល់​............


​សំឡេង​លោក​ចេង ណា​រិទ្ធិ​៖​


​បន្ទាប់​ពី​អាន​យល់​ពី​គោលការណ៍​របស់​លោក​កែម ឡី នៅក្នុង​សៀវភៅ​នេះ លោក​ណា​រិទ្ធិ នឹង​ណែនាំ​ពន្យល់​ដល់​យុវជន និង​កូនៗ​របស់​លោក​ជំនាន់​ក្រោយ ឱ្យ​យល់​ពី​របត់​សង្គម​ខ្មែរ និង​ទស្សនទាន​របស់លោក​កែម ឡី​។​


​សំឡេង​លោក​ចេង ណា​រិទ្ធិ​៖​


​សូមជម្រាបថា លោក​កែម ឡី ដែល​គេ​ស្គាល់​ថា​ជា​អ្នកវិភាគ​ឯករាជ្យ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​Star Mart មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ ថ្វី​បើ​ចាប់​បាន​ជន សង្ស័យ​ម្នាក់​ឈ្មោះ​អឿ​ត អាង ហៅ​ជួប សម្លាប់ សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ចេញ​កាមេរ៉ា​សុ​វត្តិភាព​នៅឡើយ​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត