សមិទ្ធផល​អ្វីខ្លះ ដែល​កម្ពុជា​ទទួលបាន​ពី​ ទំនាក់ទំនង​ជាមួយ​ចិន​?

14-10-2016 11:45 am 7903


​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច របស់ លោក​ហ្ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន បាន​មក​ដល់​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​​ចុះ​កិច្ចព្រមព្រៀង និង​ពិធី​សារសំខាន់ៗ​យ៉ាងតិច​ចំនួន​២៨​។ នៅ​ល្ងាច​ថ្ងៃទី​១៣ តុលា​នេះ លោក​ហ្ស៊ី ជីន​ពីង​បាន​បន្ត​ជួបពិភាក្សា​ការងារ​សំខាន់ៗ ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នា​វិមាន​សន្តិភាព ព្រមទាំង​ចុះ​កិច្ចព្រមព្រៀង និង​ពិធី​សារសំខាន់ៗ រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។​


​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ប្រទេស​កម្ពុជា​នឹង​ចិន បាន​ចង​ទំនាក់ទំនង​នឹង​គ្នា​ជា​យូរណាស់​មកហើយ​។ ជាក់ស្ដែង​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ដែល​ប្រជាពលរដ្ឋ​សាមញ្ញ អាច​មើលឃើញ​គឺ តាមរយៈ​ជំនួយ​សាងសង់​ហេ​ដ្ឋា​រចនាចម្ព័ន្ធ និង​ការវិនិយោគ របស់​អ្នកវិនិយោគ​ជនជាតិ​ចិន​នៅ​កម្ពុជា​ជាដើម​។ 


​ព្រះ​តេជគុណ រឿន រាជ សា​មណៈ​និស្សិត ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន​មាន​សង្ឃដីការ​ថា ចំណង​មិត្តភាព​ជា​មួយ​ប្រទេស​ចិន កម្ពុជា​បាន​ទទួល​នូវ​សមិទ្ធិផល​ជាច្រើន​ដែល​ធ្វើឱ្យ​កម្ពុជា​មាន​ការអភិវឌ្ឍ ដូចជា​ការសាងសង់​ផ្លូវ និង​ស្ពាន​ជាដើម​។ ទន្ទឹម​គ្នា​នេះ​វា​ជា​ចំណុច​ល្អ​របស់​កម្ពុជា ដែល​ត្រូវ​ចង​សម្ព័ន្ធមិត្ត​ជាមួយ ប្រទេស​មហាអំណាច​ពិភពលោក បើទោះបីជា ជា​ប្រជាធិបតេយ្យ ឫ​កុម្មុយនីស្ត​ក៏ដោយ​...........


​សង្ឃដីការ​ព្រះ​តេជគុណ​រឿន រាជ​៖​


​ព្រះអង្គ​រឿន រាជ បានបញ្ជាក់​ថា ទំនាក់ទំនង​ជាមួយ​ចិន កម្ពុជា​អាច​ទាក់ទាញ​វិនិយោគ​គិនពី​ប្រទេស ដើម្បី​កាត់បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​អ្នក​វិយោគ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា ចិន​ក៏​បាន​ជួយ​ស្ថាបនា​ផ្លូវ មួយចំនួន ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ផងដែរ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ចិន នៅ​កម្ពុជា​ពេលនេះ ព្រះអង្គ រំពឹងថា រដ្ឋាភិបាល​ចិន​នឹង​ជួយ​កម្ពុជា​ក្នុងការ​ទាមទារ​យក​កោះ​ត្រល់​ពី​វៀតណាម​ផងដែរ​............


​សង្ឃដីការ​ព្រះ​តេជគុណ​រឿន រាជ​៖​


​តែ​យ៉ាងណា លោក ឃី ពិសី និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​លើកឡើង​ថា ទំនាក់ទំនង​ជាមួយ​ចិន​កន្លងមក​កម្ពុជា បាន​ទទួលរង​នូវ​ឥទ្ធិពល​កុម្មុយនីស្ត​របស់​ចិន​។ ថ្វី​បើ​ទទួលបាន​ជំនួយ​ជា​ហេ​ដ្ឋា​រចនាចម្ព័ន្ធ​មួយ​ចំនួ​ន​ពី​ចិន តែ​លោក​ពិសី​សង្កេតឃើញថា ផ្លូវថ្នល់ និង​ស្ពាន​មួយចំនួន​ដែល​ជា​ជំនួយ​រដ្ឋាភិបាល​ចិន ហាក់​ប្រើប្រាស់​មិន​បាន​យូរ​ដោយ​ឆាប់​ខូចខាត​ទៅវិញ ............


​សំឡេង​លោក ឃី ពិសី​៖​


​និស្សិត​ផ្នែក​ច្បាប់​រូបនេះ បាន​រំពឹង​ថា​ដំណើរ​មក​កម្ពុជា​នៅពេលនេះ ចិន​នឹង​ជួយ​កម្ពុជា​ក្នុង​ការសាងសង់​ហេ​ដ្ឋា​រចនា​បន្ថែម​ទៀត​ដល់​កម្ពុជា​។ ជាមួយគ្នានេះ​លោក​ចង់ឱ្យ​រដ្ឋាភិបាល​ចិន​ជួយ​ផ្ដល់​ជំនួយ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ដូចជា ជួយ​សាសង់​សាលារៀន​នៅក្នុង​ប្រទេស ចៀស​ជាង​ផ្ដល់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​..........

សំឡេង​លោក ឃី ពិសី​៖​


​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ដល់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ លោក​សុខ ទូច ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា បាន​លើកឡើង​ថា កម្ពុជា​និង​ចិន​មាន​ទំនាក់ទំនង​គ្នា​ដល់​កំពូល​ចាប់តាំងពី​ឆ្នាំ​១៩៩៣​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ប្រធានាធិបតី​ចិន​នៅពេលនេះ បាន​រឹតបន្ដឹង​ទំនង​មិត្តភាព​ជា​មួយ កម្ពុជា​កាន់តែ​ខ្លាំង​ឡើង​។ លោក សុខ ទូច បានបញ្ជាក់​ថា ទំនាក់​ទ​នង​កម្ពុជា​ចិន គឺ​សំឡឹង​ទៅលើ សេដ្ឋកិច្ច នយោបាយ​ការទូត ភូមិសាស្ត្រ​នយោបាយ និង​ការអភិវឌ្ឍ​ដើម្បី​ការរីកចំរើន​ប្រទេស​ទាំង​ពីរ​............

សំឡេង​លោក សុខ ទូច​៖​


(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត