ពលរដ្ឋគាំទ្រ វិធានការលុបបំបាត់ស៊ីមកាតដែលគ្មានឯកសារបញ្ជាក់អត្តសញ្ញាណ

11-10-2016 4:01 pm 7033

បើទោះបីជា ច្បាប់​តម្រូវ​ឱ្យ​អ្នក​ទិញ​ស៊ីម​កាត បំពេញ​សំណុំ​បែបបទ​ប្រើប្រាស់​សេវា ជាពិសេស​គឺ​អត្តសញ្ញាណប័ណ្ណ ក៏​ការអនុវត្ត​ចំណាត់ការ​មួយ​នេះ នៅ​មិនទាន់ បាន​ពេញលេញ​នៅឡើយ។ សេចក្ដី​ណែនាំ របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានឱ្យដឹងថា ដើម្បី​ឱ្យ​មាន​ការ​អនុវត្តិ​នូវ ការណែនាំ​នេះ ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​និយតករ​ទូរគមនាគមន៍​កម្ពុជា បាន​សម្របសម្រួល និង​ណែនាំ​បន្ថែម ព្រមទាំង​ផ្តល់​ការ​ពន្យារពេល​អនុវត្ត​ជាច្រើន​ដង​រួម​មកហើយ​។ បើទោះបីជា​មាន​ការ​ទុក​ឱកាស​ក្នុង​ការអនុវត្ត ក៏​នៅតែ​មិនទាន់​បាន​ទទួល​បាន​លទ្ធផល អនុវត្ត​ប្រកបដោយ​ប្រសិទ្ធិភាព​ទាំងស្រុង​ពី​បណ្ដា​ប្រតិបត្តិ​ករ​។​


​ជាការ​កំហិត បន្ទាប់ពី​កិច្ចប្រជុំ​ចុង​ក្រោយ​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា​ឆ្នាំ​២០១៦ បាន​សម្រេច​ថា ត្រឹម​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ គ្រប់​ស៊ីម​កាត របស់​បណ្ដា​ប្រតិករ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវមាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​។ ប្រជាពលរដ្ឋ​មួយចំនួន​បានលើកឡើង​គាំទ្រ​ចំពោះ​ចំណាត់ការ​មួយ​នេះ ទាំង​ខណៈ​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​ស៊ីម​កាត​ដែល​មិនទាន់​បាន​បញ្ចូល​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​។​


​កំពុង​អង្គុយ​លើ​រ៉ឺម៉ក​កង់​បី ចុច​ទូរស័ព្ទ​Smart Phone មួយគ្រឿង លោក​ចាន់ថន អ្នករត់​រ៉ឺម៉ក​កង់​បី​ម្ដុំ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​លើកឡើង​ថា វិធានការ​របស់​ក្រសួង​ដែល​វៀប​ចំ​ឱ្យ​គ្រប់​ស៊ីម​កាត​មាន​អត្តសញ្ញាណប័ណ្ណ​នេះ គឺជា​ការ​បង្កើន​សន្តិសុខ​ជាតិ ព្រោះថា​បច្ចុប្បន្ន​ចោរ​អាច​ធ្វើការ​ចាប់​ចំ​រិត​ជនណាម្នាក់​តាមរយៈ​លេខ​ទូរស័ព្ទ​នេះ ខណៈពេល​ដែល​ស៊ីម​កាត​ទូរស័ព្ទ​ចរាចរណ៍​លក់ដូរ​ពេញ​ទីក្រុង​.......... 

​សំឡេង​លោក​ចាន់ថន​៖​


​កន្លងមក​លោក ចាន់ថន ក៏​ធ្លាប់​ប្រើ​ប្រា​ស៊ីម​កាត ដែល​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ដែរ ប៉ុន្តែ​ក្រោយមក​លោក​ក៏​សម្រេច​ប្តូរ​ស៊ីម​កាត​ថ្មី​ដែល មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​វិញ ព្រោះថា​លោក​បារម្ភ​ខ្លាច​ពេល​ក្រោយ​ក្រុមហ៊ុន​នឹង​កាត់​ស៊ី​កាត​របស់លោក​ចេញ​ពី​ប្រព័ន្ធ​............


​សំឡេង​លោក​ចាន់ថន​៖​


​លោក ផាន់ រចនា ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​បឹងទំពុន បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ​លោក ប្រើប្រាស់​ស៊ីម​កាត​ពីរ​ខ្សែរ​មួយ​មាន​អត្តសញ្ញាណប័ណ្ណ និង​មួយទៀត​មិន​បាន​បញ្ចូល​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ឡើយ​។ ចំពោះ​ស៊ីម​ដែល​ប្រើ​អត្តសញ្ញាណប័ណ​គ្មាន​បញ្ហា​អ្វី​ឡើយ តែ​សម្រាប់​ស៊ីកា​ត​ដែល​គ្មាន​ឯកសារ​គតិយុត្ត​លោក​បារម្ភ​ខ្លាច ពេល​លោក​បាត់​ទូរស័ព្ទ​មិន​អាច​បើក​លេខ​នេះ​ម្តងទៀត​បាន​................


​សំឡេង​លោក ផាន់ រចនា​៖​


​ដោយសារ​តែ​ខ្លាច ក្រុមហ៊ុន​កាត់​ស៊ីម​កាត​ចេញពី​ប្រព័ន្ធ លោក រចនា គ្រោង​នឹង ស្នើ​ក្រុមហ៊ុន​ដើម្បី​បញ្ចូល​ទិន្នន័យ​ឯកសារ​អត្តសញ្ញាណប័ណ្ណ ទៅតាម​នីតិវិធី​ច្បាប់​។ មិន​ត្រឹមតែ​ខ្លាច​ក្រុមហ៊ុន​កាត់ចេញ លោក បារម្ភ​ក្រែង​ពេល​អកុសល​ណាមួយ ទូរស័ព្ទ​របស់​លោក​បាត់ ដែល​មិន​អាច​ឱ្យ​ក្រុមហ៊ុន​បើក​ស៊ី​ថ្មី​លេខ​ដដែល​ជូន​បាន ដោយសារ​គ្មាន​ឯកសារ​បញ្ជាក់​...........

 

​សំឡេង​លោក ផាន់ រចនា​៖​


​លោក គន្ធា អាជីវករ​លក់​សាំង​ម្នាក់ បាន​លើកឡើង​ថា ពី​មុន​លោក​ធ្លាប់​ប្រើប្រាស់​ស៊ីម​កាត​គ្មាន​អត្តសញ្ញាណប័ណ្ណ​។ តែ​កន្លងមក ដោយសារតែ​ទូរស័ព្ទ​របស់​លោក​ត្រូវការ​ប្រើប្រាស់​ទាក់ទង​មុខរបរ​រក​ទទួលទាន ជា​ផ្លូវការ ទើប​លោក​សម្រេច​ប្រើប្រាស់​ស៊ី​កាត​ថ្មី​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​វិញ​។ លោក​ថា​ស៊ីម​កាត​ដែល ប្រើប្រាស់​គ្មាន​អត្តសញ្ញាណប័ណ្ណ​ភាគច្រើន ជា​លេខ​ដែល​ភ្នាក់ងារ​ក្រុមហ៊ុន​ស៊ីម​កាត​ដើរ​ចែកចាយ​លក់​តាម​ផ្ទះ​ប្រជាពលរដ្ឋ​............


​សំឡេង​លោក គន្ធា​៖​


​សូមជម្រាបថា នៅ​រយៈពេល​ចុងក្រោយ​នេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ពិនិត្យឃើញ​ថា នៅ​មាន​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត​ប្រមាណ​ពី​៧ ទៅ​៨ ភាគរយ​ទៀត ដែល​មិន​មាន​ឯកសារ​គតិយុត្ត​សម្គាល់​អត្តសញ្ញាណ​។ ជាការ​កំហិត បន្ទាប់ពី​កិច្ចប្រជុំ​ចុង​ក្រោយ​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ បាន​សម្រេច​ថា ត្រឹម​ថ្ងៃ​ទី​០១ ខែ​វិច្ចិកា ឆ្នាំ​២០១៦ គ្រប់​ស៊ីម​កាត របស់​បណ្ដា​ប្រតិករ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវមាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​។ ដើម្បី​បញ្ជាក់​ពី​ការអនុវត្ត អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចុះ​សាកល្បង​ទិញ​ស៊ីម​កាត នៅតាម​បណ្ដា​ហាង​លក់​ចែកចាយ​ស៊ីម​កាត​បន្ត នៅ​ទូទាំង​ប្រទេស ដើម្បី​តាមដាន និង​ធានា​ថា នឹង​ពុំ​មាន​ការលក់ ឫ​អាច​ដំណើរការ​ស៊ី​កាត​ដោយ ពុំ​មាន​ឯកសារ គតិយុត្តិ​សម្គាល់​អត្តសញ្ញាណ​ទៀតឡើយ​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត