ពុទ្ធបរិស័ទ ជា​យុវជន​នៅតែ​មាន​ជំនឿ​លើ​ពិធី​បោះ​បាយបិណ្ឌ​

30-09-2016 3:17 pm 2488

សំឡេងសូត្រធម៌៖

​សម្លេង​ស្គរ និងគង​​បាន​បន្លឺឡើង សំឡេង​អាចារ្យ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ព្រៃ​រោង​សូត្រធម៌​អម ដោយ​ចាប់ផ្ដើម កាន់​បាយបិណ្ឌ ដែល​ធ្វើ​ពី​ស្រូវដំណើប ផ្ទាល់ដៃ មក​បោះ​នៅក្នុង​ក្បួន​ដង្ហែរ​បាយបិណ្ឌ​។ ពួកគេ​ក្រោក​នៅ​ម៉ោង​ប្រមាណ​៣៖០០​ព្រឹក ដើម្បី​ធ្វើ​យ៉ាងណា​មក​រៀបចំ​អុជ​ធូប​សំពះ​ព្រះ​ពុទ្ធរូប និង​ត្រៀម​ខ្លួន​បោះ​បាយបិណ្ឌ​នៅ​វត្ត ដែល​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​៤៖០០​ព្រឹក​។ 

​មិន​ត្រឹមតែ​អុជ​ធូប​សំពះ​ព្រះ មុន​នឹង​បោះ​បាយ​បិណ្ឌ ពួកគេ​ក៏​ត្រូវ រាប់​បាយ​ដាក់​ក្នុង​កន្ទោង ដើម្បី​យកមក​ដាក់​នៅ​តាម​ទិស​ទាំង​៨ ជុំវិញ​ក្បួន​ដង្ហែរ​ផងដែរ​។ យុវជន​ដែល​ចូលរួម ក្នុង​ពិធី​ដែល​ត្រូវ​មក​ចូលរួម​ទាំង​មេឃ ងងឹត​នេះ នៅ​តែ​បង្ហាញ​ការ​ឆន្ទះ​ក្នុង​ការអនុវត្ត​នូវ​ពិធី​បែប​សាសនា​មួយ​នេះ បើទោះបីជា​មាន​មតិ​មួយចំនួន​លើកឡើងថា​វា​ជា​ការ បោះ​បាយ​ចោល​ក៏ដោយ​។ ពួកគេ​យល់ថា ការបោះ​បាយបិណ្ឌ​នេះ គឺជា​ការ​ស្រោចស្រង់​មួយ​ដ៏​ធំ ដល់​ពពួក​ប្រេត ដែល​ត្រូវ​ទទួល​ទារុណកម្ម​នៅ​ឋាន​ក្រោម​។​


​បើទោះបីជា​ងងុយគេង យ៉ាងណា​យុវតី ឈ្មោះ​ចាន់ទី បានលើកឡើង​ខណៈពេល​ដែល​កំពុង​ដើរ​វិល​ត្រលប់​មក​ផ្ទះ​វិញ​ថា ការ​ធ្វើបុណ្យ​គឺ​ជា​រឿង​មួយ​មើលមិនឃើញ​។ យុវតី​រូបនេះ មក​បោះ​បាយបិណ្ឌ​ទាំង​ខណៈ​ដែល​ខ្លួន​ចង់​គេង​នេះ ព្រោះថា ចង់​ជួយ​ដល់​ជន ស្លាប់​បាត់បង់​ជីវិត​ទៅ ដែល​មិន​មាន​ញាតិសន្តាន​ណា​មក​ធ្វើបុណ្យ​ឧទ្ទិស​កុសល​ជូន​។ រឿង​មួយ​ទៀត​គឺ​កញ្ញា ចង់​ធ្វើ​បុណ្យ​ការពារ​ក្រេង​លោក ម្តាយ​ខ្លួន​ដែល​ចែក​ឋាន ភ្លាត់​ខ្លួន​មាន​កម្មពៀ​............


​សំឡេង​កញ្ញា ចាន់ទី​៖


​ស្រដៀង​គ្នា​នេះដែរ លោក ប៊ុន​តឺម ដែល​តែង​មក​បោះ​បាយបិណ្ឌ​ស្ទើ​រាល់ថ្ងៃ យល់ថា ការបោះ​បាយបិណ្ឌ​នេះ គឺ​បោះ​ជូន​ដល់​ញាតិ​សន្តាន ដែល​លោក​ធ្លាប់​ស្គាល់ និង​បោះ​ជូន​ជនអណាថា ដែល​ស្លាប់​ទៅ ដោយ​មិន​ទាន់​បាន​ទទួល​កុសល្យផល​បុណ្យ​...........


​សំឡេង​លោក ប៊ុន​តឺម​៖


​តាម​ចំណាំ​ពី​ដូនតា យុវជន ប៊ុន​តឺម ដែល​តែង​ជូន​ជីដូន​មក​វត្ត នៅ​រដូវ​ភ្ជំបិណ្ឌ​នេះ បាន​បន្តថា ពុទ្ធ​បរិ​ស័ត​ត្រូវ​មក​បោះ​បាយបិណ្ឌ​ឱ្យបាន​មុន​ពេល​ថ្ងៃ​រះ ព្រោះថា​ពពួក​ប្រេត​ដែល​ត្រូវ​ទទួល មិន​អាច​ចេញ​មក​នៅ​ពេល​ថ្ងៃ​បាន​ឡើយ​។ ដោយសារតែ​ត្រូវ​ធ្វើការ ទើប​គេ​សង្កេត​ឃើញ​យុវជន​មក ប្រារព្ធ​ពិធី​នេះ​តែ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ដែល​ជា​ពេល​ឈប់សម្រាក​ប៉ុណ្ណោះ​.........

សំឡេង​លោក ប៊ុន​តឺម​៖


​តែ​យ៉ាងណា ព្រះ​តេជគុណ​រឿន រាជ ដែល​គង់នៅ​ក្នុង​វត្ត​មួយ នៅ​រាជធានី​ភ្នំពេញ មាន​សង្ឃដីការ​ថា យុវជន​មួយចំនួន​នៅតែ​ចងចាំ​ការ​ប្រារព្ធ​នៃ​ពិធី​បោះ​បាយបិណ្ឌ​។ ចងចាំ ដោយហេតុ​ថា ការបោះ​បាយបិណ្ឌ​មិន​សំដៅ​តែ​បោះ​ឱ្យ​ពពួក​ប្រេត​ដែល​គ្មាន​ញាតិ​ឡើយ​។ តែ​ក៏​ជាការ​ឧទ្ទិស​ជូនព​ពួក​ញាតិ របស់​ខ្លួន​ផង​ដែរ ក្រែងលោ​កមាន​បាបកម្ម​ភ្លាត់​ធ្លាក់​ទៅ​ជា​ប្រេត​.........

​សង្ឃដីការ​ព្រះ​តេជ​គុណ រឿន រាជ​៖


​សូមជម្រាបថា ពិធីបុណ្យ​ភ្ជំបិណ្ឌ​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រឿង​រាល់​ឆ្នាំ ដែល​មាន​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​១​រោជ ខែ​ភទ្របទ ដល់​ថ្ងៃ​ទី​១៥​រោជ ខែ​ភទ្របទ​។ នៅ​ពេល​ថ្ងៃ​ពុទ្ធ​បរិ​ស័ត​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ និង​បង្សកូល​ឧទ្ទិស​កុសល​ជូន​បុព្វ​ការី​ជន ដែល​ចែក​ឋាន​។ ពេល​ល្ងាច ចាស់ៗ​នាំគ្នា សូត្រធម៌ និង​ស្ដាប់​ធម្មទេសនា​នៅក្នុង​វត្ត​។ ចំណែក​នៅ​ពេល​ព្រឹក​វិញ ពុទ្ធ​បរិ​ស័ត​នាំ​គ្នា​នៅ​បោះ​បាយបិណ្ឌ ដើម្បី​ជូន​ដល់​ជន ភ្លាត់​ខ្លួន​ក្លាយ​ជា​សត្វ​ប្រេត​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត