ចរាចរណ៍​ចាប់ផ្ដើម​មមាញឹក​នៅ​រដូវ​ភ្ជំបិណ្ឌ​

20-09-2016 5:56 pm 1947


​ដោយសារ​តែ​ជា​ឱកាស​បុណ្យ​ជាតិ​ដ៏​ធំ​មួយ នា​ពេល​ភ្ជំបិណ្ឌ​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​តែង​សស្រាកសស្រាំ​ធ្វើដំណើរ​តាម​ដងផ្លូវ ក្នុង​គោលដៅ​ផ្សេងៗ​គ្នា​។ អ្នកខ្លះ​ធ្វើ​ដំណើរ​ទៅ​ផ្សារ ទៅ​ទិញ​ម្ហូបអាហារ អ្នក​ខ្លះ​ទៅ​វត្ត​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​បក្សុកូល ខ្លះ​ទៀត​ធ្វើដំណើរ​តាម​រថយន្ត​ក្រុង​ទៅ​ស្រុកកំណើត និង​មួយចំនួនទៀត​ធ្វើដំណើរ​ទៅ​ជួបជុំ​ញាតិមិត្ត ផឹកស៊ី​រាំច្រៀង​ផងដែរ​។​

​ដោយ​សង្កេត​ឃើញ​រាល់​ឆ្នាំ នៅពេល​មាន​បុណ្យទាន​ម្តងៗ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ តែង​កើនឡើង គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្ដីអំពាវនាវ​មួយ​ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ មួយចំនួន ដើម្បី​ជម្រុញ​ដល់​អ្នកបើកបរ​និង​អ្នករួមដំណើរ​ចូលរួម​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​ពិធី​កាន់បិណ្ឌ ។ តែ​យ៉ាងណា​រហូតមកដល់​ថ្ងៃទី​២០ កញ្ញា ដែល​ថ្ងៃ​កាន់បិណ្ឌ​ទី​៤​នេះ ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​សង្កេតឃើញ ស្ថានភាព​ចរាចរណ៍​ហាក់​ចាប់ផ្ដើម​មាន​ការខុសប្លែក​ពី​សព​មួយដង​។​

​អង្គ​យ​លើ​ម៉ូត នៅក្បែរ​ភោជនី​ដ្ឋា​ន​មួយកន្លែង លោក បូរ អ្នករត់​ម៉ូតូឌុប ម្ដុំ​ផ្សារ​ដើមថ្កូវ បាន​លើកឡើង​ថា ដោយសារតែ​មាន​ប្រជាពលរដ្ឋ​ដែល​មកពី​បណ្ដា​ខេត្ត​ត្រូវ ទៅ​លេង​ស្រុកកំណើត​វិញ​ទើប​នៅតាម​ផ្លូវ​មួយចំនួន ត្រូវ​កកស្ទះ តែ​យ៉ាង​ទៀត​ផ្លូវ​មួយចំនួនទៀត នៅតែ ត្រូវបាន​ធ្វើ​ចរាចរណ៍​ជាធម្មតា​។ ចំណែកឯ ប៉ូលីស​ចរាចរណ៍​វិញ​ក៏​មាន​ការអន្តរាគមន៍ ជា​ប្រក្រតី​.........

​សំឡេង​លោក បូរ​៖

​ផ្លូវ​មួយចំនួន ដែល​លោកបូរ កត់សម្គាល់ឃើញ​ថា​មានការ​មមារ​ញឹក​ខ្លាំង គឺ​នៅ​ម្ដុំ​ចំណតរថយន្ត​ច្បារអំពៅ និង​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​។ នៅ​ម្ដុំ​ផ្សារ​ដើមថ្កូវ បានធ្វើឱ្យ​ចរាចរណ៍​កកស្ទះ​មួយចំនួន ដោយហេតុ​ថា ប្រជាពលរដ្ឋ ត្រូវ​ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ ជួន​ពេល​ដែល​ពុទ្ធបរិស័ទ មួយចំនួន​ត្រូវ​ទៅ​វត្ត​សន្សំ​កុសល​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​..........

សំឡេង​លោក បូរ​៖

ដោយសារ ទើប​តែ​ជា​ថ្ងៃ​បិណ្ឌ​៤ មិនទាន់​ដល់​ថ្ងៃ​ភ្ជំ​ធំ លោក សុខុម អ្នករត់​រ៉ឺម៉ក​កង់​បី​ម្នាក់​នៅ​ម្ដុំ​អូ​បែកក្អម សង្កេតឃើញថា ស្ថានភាព​ចរាចរណ៍ មិនសូវ​មាន​ភាព​ខុស​ប្លែក​ពី​សព​មួយដង​ខ្លាំង​ប៉ុន្មាន​ឡើយ​។ លោក​ថា នៅ​ពេល​ព្រឹក​ខណៈ​ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​ធ្វើការ​បាន​បង្ក​ការកកស្ទះ​មួយ​ផងដែរ និង​ពេល​ល្ងាច​ដល់​ពេល​យប់​ហាក់​មមារ​ញឹក​ខ្លាំង​។ តែ​យ៉ាងណា ក្នុងពេល​ភ្ជំបិណ្ឌ​នេះ លោក​ឃើញ​មាន​ប៉ូលីស​ចរាចរណ៍​ច្រើន ជួយ​សម្រួល​ចរាចរណ៍ នៅតាម​ស្ដុប និង​ផ្លូវធំ​នានា​............

សំឡេង​លោក សុខុម​៖

 

​ខុសប្លែក​ពី​ឆ្នាំមុន លោក សុខុម បានបញ្ជាក់​ថា លោក​សង្កេត​ឃើញ​ប្រជាពលរដ្ឋ ស្លៀកពាក់​បែប​ប្រពៃណី ទៅ​វត្ត​ក្នុង​រដូវ​បិណ្ឌ​ភ្ជំ​នេះ មាន​ចំនួន​តិចតួច​បំផុត​។ លោក​ថា​ជីដូន​ចាស់ៗ ដែល​ជួល​រ៉ឺម៉ក​កង់​បី​របស់​គាត់ ធ្វើដំណើរ​ទៅ​វត្ត​ក៏​មិនសូវ​មាន​ច្រើន ដូច​រាល់​ឆ្នាំ​..........

​សំឡេង​លោក សុខុម​៖

លោក សុ​វណ្ណី ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​កំពុង នាំគ្នា ទៅ​វត្ត​ច្រើន​ក្នុង​រដូវ​ភ្ជំបិណ្ឌ​នេះ​។ ទន្ទឹម​នឹង​ចរាចរណ៍​មមាញឹក លោក​ក៏​សង្កេតឃើញ​មាន​ប៉ូលីស​ចរាចរណ៍​ច្រើន​ជួយ​សម្រួល​ការធ្វើដំណើរ នឹង​ផាកពិន័យ​ផងដែរ​។ ប៉ូលីស​ច្រើន លោក​បារ​ម្មណ៍​ខ្លាច​ការបើកបរ​របស់​លោក​មាន​ការ​ឆ្គាំឆ្គង​ណាមួយ ធ្វើឱ្យ​ប៉ូលីស​ផាកពិន័យ​..........

​សំឡេង លោក សុ​វណ្ណី​៖

​សូម​បញ្ជាក់​ដែរ​ថា ដើម្បី​បង្ការ ទប់ស្កាត់ និង កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​លោក ស ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ​​សុវត្ថិភាព​ចរាចរណ៍ ដាក់​នូវ​វិធានការ​ចំនួន​៩​។ វិធានការ​ទាំងនោះ​រួមមាន ទី​១​កុំ​ផ្ទុក​មនុស្ស​ឬ​​ទំនិញ​លើស​ច្បាប់​កំណត់​ជា​ពិសេស​រថយន្ត​ដឹក​អ្នកដំណើរ ឬ ដឹក​កម្មករ​។ ទី​២​ត្រួតពិនិត្យ​លក្ខណៈ​​បច្ចេកទេស​​យានជំនិះ​។ ទី​៣​អ្នកបើក​រថយន្ត​និង​អ្នករួម​ដំណើរ​ពាក់​ខ្សែរ​ក្រវ៉ាត់​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ​។ ទី​៤​អ្នកបើក​រថយន្ត​និង​អ្នករួមដំណើរ​​ត្រូវ​ពាក់មួក​សុវត្ថិភាព​​ឲ្យបាន​ត្រឹមត្រូ​វ​គ្រប់ៗ​គ្នា​។ ទី​៥​ត្រូវ​បន្ថយ​ល្បឿន​បើក​បរ​​តាម​ច្បាប់​កំណត់​។ ទី​៦​មុន​នឹង​វ៉ា​ជែង ត្រូវ​ដឹង​​ច្បាស់​ថា ខាង​មុខ​ទំនេរ​អាច​ជែង​​បាន​ដោយ​សុវត្ថិភាព​។ ទី​៧​ត្រូវគោរព​សិទ្ធិ​អាទិភាព​​នៅ​ត្រង់​ផ្លូវ​ប្រសព្វ​។ ទី​៨​មិន​បើកបរ​​ក្រោម​ឥទ្ធិពល​​នៃ​​ជាតិ​​ស្រវឹង​ឬ​សារធាតុ​ញៀន​។ ទី​៩-​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​​សុជីវធម៌ សីលធម៌ និង​ការ​អធ្យា​ស្រ័យ​​ក្នុង​​ការ​បើកបរ​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត