ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជាត្រូវបានអនុវត្ត ​កំរិត​ណា​?

16-09-2016 9:01 am 2056

​ប្រទេស​ចំនួន​៣៦ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ បាន​ចេញ​សេចក្តី​ប្រកាស​រួមគ្នា ស្តី​ពី​កង្វល់​លើ​​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​។ សេចក្តីប្រកាស​រួម​​នោះ បានលើកឡើង ពី​ក្តីកង្វល់ ចំពោះ​ការកើនឡើង​នៅពេល​នេះ​​នៃ​ភាព​តានតឹង​​នយោបាយ នៅ​កម្ពុជា ដែល​ជា​ការគំរាម​កំហែង​ដល់​សកម្មភាព​ស្របច្បាប់​របស់​គណបក្សប្រឆាំង និង​​អង្គការ​មិនមែន​​រដ្ឋាភិបាល​​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​។​

​ក្នុង​សេចក្ដីប្រកាស​ក៏ បាន​បង្ហាញ​ពី​​កង្វល់​របស់ អ្នករាយការណ៍​​ពិសេស​របស់​​អង្គការ​សហ​ប្រជាជាតិ នៅក្នុង​ឆ្នាំនេះ ស្តី​ពី​ឧបសគ្គ​ថ្មីៗ ចំពោះ​សិទ្ធិ​​ក្នុង​ការសំដែង​មតិ សិទ្ធិ​ក្នុង​ការ ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិភាព និង​សិទ្ធិ​ក្នុង​​ការ​ចូលរួម​គ្នា​ជា​ក្រុម សមាគម​។ តើ​ការគោរព​សិទ្ធិមនុស្ស​​នៅ​កម្ពុជា បច្ចុប្បន្ន អនុវត្ត​​បាន​កម្រិត​ណា​?


​កំពុង​អង្គុយ​លើ​ម៉ូតូ នៅ​ចិញ្ចើមផ្លូវ​លំ​​មួយ​ក្បែរ​ផ្សារ​ដើមថ្កូវ លោក​វិចិត្រា ប្រជាពលរដ្ឋ​ម្នាក់​​រស់នៅ​ក្នុង​សង្កាត់​បឹងត្របែក ដែល​តែង​តាមដាន​ព័ត៌មាន​​សង្គម យល់ថា ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅពេលនេះ ហាក់​នៅ​មាន​កម្រិត ព្រោះថា ការបញ្ចេញ​មតិ​មួយ​ចំនួន​នៅតាម​​ទីសាធារណៈ នៅ​មាន​ការ​រិត​ត្បិត​នៅឡើយ​។ លោក​ថា ការ​រិត​ត្បិត​​ការបញ្ចេញមតិ និង​ការធ្វើ​​បា​តុ​កម្ម​នានា ធ្វើឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច ហើយ​អ្នក​វិនិយោគ​នៅ​កម្ពុជា​​អាច​នឹង​មាន​ការថយចុះ​..............


​សំឡេង​លោក វិចិត្រា​៖​


​ពលរដ្ឋ​រូបនេះ បាន​បន្ថែមថា បើទោះបីជា​មាន​​ការព្រួយបារម្ភ​ពី បញ្ហា​សិទ្ធិមនុស្ស ក៏​លោក​​នៅតែ​រំពឹងថា ប្រជាពលរដ្ឋ នៅតែ​អាច​​ប្រើប្រាស់​សិទ្ធិ​​សេរីភាព​​របស់ខ្លួន ក្នុង​ការចូលរួម​​បោះឆ្នោត និង​តាមដាន​​លទ្ធផល​ឆ្នោត​...............


​សំឡេង​លោក វិចិត្រា​៖​


​និយាយ​បែប​រដឺន លោក កឹម យ៉​ត ពលរដ្ឋ​ខ្មែរ​​កម្ពុជា​ក្រោម​ម្នាក់ ដែល​កំពុង​រស់នៅ​ទីក្រុង​ភ្នំពេញ បាន​លើក​ឡើង​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​​កម្ពុជា​សព​ថ្ងៃ កំពុងតែ​កើត​មាន​ជា​បន្តបន្ទាប់​។ តួយ៉ាង​​ដូចជា​ការ ប្រកាស​ធ្វើ​បាតុកម្ម​​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​ត្រូវ បាន​រដ្ឋាភិបាល​បង្ហាញ​​នូវ​សារ​រារាំង និង​ការដាក់​​រនាំង​មិនឱ្យ​សកម្មជន​​គណបក្ស​នេះ ចូលក្នុង​​ទីស្នាក់ការ​​គណបក្ស​កន្ល​មក ជាដើម​...........


​សំឡេង​លោក កឹម យ៉​ត​៖​


​លោក យ៉​ត បាន​បន្ដថា ការបញ្ចេញ​មតិ​មួយចំនួន​​ទាក់ទង​នឹង​រដ្ឋាភិបាល អាច​បង្ក​នូវ​​បញ្ហា​ដល់​ខ្លួន​។ ហើយ​អ្នក​វិភាគ​ពី​​នយោបាយ និង​សង្គម​មួយចំនួន ដែល​​និយាយ​ចំ ស្ថានភាព​ជាក់​ស្ដែង​​ត្រូវបាន​គេ​គំរាម ពី​សុ​វត្តិភាព​​ជាដើម ដែល​នាំ​ឱ្យ​​យុវជន មិន​ហ៊ាន​​លើកឡើង​​ពី​បញ្ហា​សង្គម​..........


​សំឡេង​លោក កឹម យ៉​ត​៖​


​តែ​យ៉ាងណា លោក ឆោម សាមឿន ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដល បាន​លើកឡើង​ថា លោក​មិន​ការព្រួបារម្ភ​អ្វី​ឡើយ​ចំពោះ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា  ព្រោះថា​លោក​គ្រាន់​តែ​ចេញ​ប្រកប​របរ​រកស៊ី​ធម្មតា និង​បំពេញ​តួនាទី​ជា​ពលរដ្ឋ​.........


​សំឡេង​លោក ឆោម សាមឿន​៖​


​សេចក្ដីប្រកាស ដែល​ឡើង​ថ្លែង​ដោយ លោក​ឯកអគ្គរដ្ឋទូត Keith Harper តំណាង​​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​របស់​អង្គការសហប្រជាជាតិ បាន​អំពាវ​នាវ​​ផងដែរ ឱ្យ​ប្រទេស​កម្ពុជា​គោរព​តាម​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​​ប្រជាជន​កម្ពុជា និង​សហគមន៍​អន្តរជាតិ ក្នុង​ការបោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌ ដែល​នឹង​ធានា​​ភាព​ស្រប​ច្បាប់​​នៃ​រដ្ឋាភិបាល​ក្រោយ​។ 

ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​លើក​​ឡើង​តាមរយៈ​សារព័ត៌មាន​​ដើមអម្ពិល ថា “​ប្រទេស​កម្ពុជា ជា​ប្រទេស​​ឯករាជ្យ អធិតេយ្យភាព បូរណៈ​ភាព​ទឹក​របស់ខ្លួន ជា​ប្រទេស​​មួយ​មិនមែន រណប​ឲ្យ​ប្រទេស​ណា មួយ​ទេ ។ លោក​បាន​ណែនាំ​​ឱ្យ សហរដ្ឋអាមេរិក​​និង​ប្រទេស​៣៦ ដែល​ព្រួយបារម្ភ​​ពី​​សិទ្ធិមនុស្ស​​នៅ​កម្ពុជា ត្រូវ​ព្រួយ​បារម្ភ​ទៅ តាម​រឿង ប្រទេស​គាត់​វិញ​៕

​(ដោយ៖ គីម ចាន់ចាវ)

ព័ត៌មានផ្សេងទៀត