ការ​ចល័ត​កងកម្លាំង តាម​ដងផ្លូវ បាន​ប៉ះពាល់​ដល់​ពលរដ្ឋ ដែរ​ឫ​ទេ​?

13-09-2016 5:42 pm 1940

​នៅ​យប់​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ កងកម្លាំង​​ប្រដាប់អាវុធ​មាន​ចំនួន​ប្រមាណ​​៣៥​ឡាន បាន​ចេញ​ល្បាត​ចល័ត​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​២ ម្កុំ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែ​​ក្រោម ខណ្ឌមានជ័យ​។ ការ​ចល័ត​កងកម្លាំង​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​មាន​​ការព្រមាន​ធ្ងន់ៗ និង​បទបញ្ជា​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​​នឹង​ការប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​។​


​បើ​ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​អះអាងថា ការ​ចល័ត​កងកម្លាំង​នេះ ក្នុង​គោលបំណង​​ពង្រឹង និង​ធានា​សុខ​សុវត្ថិភាព​ជូន​​ប្រជាពលរដ្ឋ​គ្រប់រូប ក៏​ប្រជាពលរដ្ឋ​​មួយចំនួន​​បាន​បង្ហាញ​នូវ​ការ បារម្ភ ពី​បញ្ហា​សន្ដិសុខ និង​ស្ថេរភាព​នយោបាយ​​ខណៈដែល​ពេលនេះ​​ពួកគេ​កំពុង​ត្រៀម​ខ្លួន​ចុះ​ឈ្មោះ​បោះឆ្នោត​។​


​អង្គុយ​អាន​ការ​សែត​លើ​រ៉ឺប៉ក​កង់​បី នៅ​ក្រោម​ដើមឈើ​​ក្រោយ​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ លោក ប៊ុន​ថា អ្នករត់​រ៉ឺប៉ក​កង់​បី​​ម្នាក់​​បាន​បង្ហាញ​ពី​​ការបារម្ភ​ពី​សុ​វត្តិភាព​​ផ្ទាល់ខ្លួន និង​គ្រួសារ ព្រោះថា​​នៅ​លើ​ផ្លូវ​មាន​​ដែល​ប្រជាពលរដ្ឋ​ទូទៅ តែង​ធ្វើ​ដំណើរ​​ទៅមក បែ​ជា​ចល័ត​ទៅ​​ដោយ​កងកម្លាំង​​ប្រដាប់អាវុធ​..............


​សំឡេង​លោក ប៊ុន​ថា​៖


​អ្នករត់​រ៉ឺប៉ក​ទេសចរណ៍​រូបនេះ បាន​បន្ថែមថា ដោយសារតែ​​មាន​ការ​ចល័ត​នូវ​កងកម្លាំង​ប្រដាប់អាវុធ​នេះ ហាក់​ធ្វើឱ្យ​ភ្លៀវ ដែល​ធ្លាប់​ជិះ​រ៉ឺប៉ក​កង់​បី​​របស់​លោក​កំសាន្ត​ក្នុង​​ទីក្រុង​​ថយចុះ​។ ថយចុះ ដោយសារ​ព្រួយ​បារម្ភ​ពី​សុ​វត្តិភាព និង​ទិដ្ឋភាព​​នយោបាយ នៅក្នុង​ប្រទេស​............


​សំឡេង​លោក ប៊ុន​ថា​៖


​លោក​វិចិត្រា អ្នករត់ម៉ូតូឌុប​ម្នាក់​នៅ​ម្ដុំ​​ភ្នំពេញ​ថ្មី ដែល​ទើបនឹង​ចុះ​ឈ្មោះ​​បោះឆ្នោត​រួច យល់​ថា​ការបង្ហាញ​នូវ​​កម្លាំងប្រដាប់អាវុធ ស្រប​ពេល​ការ​ចុះឈ្មោះ​បោះឆ្នោត​នេះ វា​ជា​​ការ​កម្លា ប្រជាពលរដ្ឋ​មួយ ដែល​ធ្វើឱ្យ​ពួក​គេ​​បារម្ភ​​ពី​ការបោះឆ្នោត​..........


​សំឡេង​លោក វិចិត្រា​៖


​តែ​យ៉ាងណា លោក សាមឿន ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដល បាន​លើកឡើង​ថា លោក​មិន​មាន​ការព្រួយបារម្ភ​អ្វី​ឡើយ​ចំពោះ​ការ ពង្រាយ​កម្លាំង​យោធា​នេះ ព្រោះថា​លោក​គ្រាន់​តែ​ចេញ​ប្រកប​របរ រកស៊ី និង​ឆ្លៀតពេល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ធម្មតា ដើម្បី​រងចាំ​តែ​ការបោះឆ្នោត​នៅពេល​ខាងមុខ​.........


​សំឡេង​លោក សាមឿន​៖


​លោក សាមឿន បានបញ្ជាក់​ថា ការ​ចល័ត​ទ័ព​កន្លង​មក​គ្រាន់តែ​ជា​រឿង​របស់​អ្នកនយោបាយ​ប៉ុណ្ណោះ​។ យ៉ាងណា ប្រសិនបើ​សភាព​ការ​នៅ​ពេល​បោះឆ្នោត​មាន​លក្ខណៈ​ធម្មតា លោក​នឹង​ចូលរួម​បោះឆ្នោត តែបើ​មាន​ការ​ចល័ត​ទ័ព នៅពេលនោះ លោក​ក៏​សម្រាក​នៅ​ផ្ទះ​វិញ​..........


​សំឡេង​លោក ឆោម សាមឿន​៖


​និយាយ​ទាំង​សំឡេង​ថ្នមៗ លោក សាវុទ្ធ ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុង​ខណ្ឌ​មានជ័យ បាន​លើកឡើង​ថា លោក​តែង​ព្រួយបារម្ភ​ពី​សុ​វត្តិភាព ក្រោយពី​មាន​ការ​ចល័ត​កងកម្លាំង​យោធា ជា​បន្តបន្ទាប់​ក្នុង​ទីក្រុង​ភ្នំពេញ​។ តែ​យ៉ាងណា​លោក​មិន​អាច​សន្និដ្នានបានទេ ថា​វា​ទាក់ទង​នឹង​រឿង​នយោបាយ​ឫ​យ៉ាងណា​.............


​សំឡេង​​លោក សាវុទ្ធ​៖


​សូមជម្រាបថា ទាក់ទង​នឹង​ការ​ចល័ត​កងកម្លាំង ថ្មី​នេះ​បណ្តា​អង្គការ​​សង្គម​ស៊ីវិល ចំនួន​៧ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ សម្តែង​ការ​សោកស្តាយ ចំពោះ​រូបភាព​​នៃ​ការ​សម្ញែង​កម្លាំងប្រដាប់អាវុធ របស់​រដ្ឋាភិបាល​។ បណ្ដា​អង្គការ​ទាំង​នោះ​យល់ថា ការបញ្ចេញ​កង​កម្លាំង​នេះ បាន​ប៉ះពាល់​​ដល់​អារម្មណ៍ និង​រារាំង​​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​​បំណង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត