​ពលរដ្ឋ​ចង់​ឃើញ​ថ្នាក់​ដឹង​នាំ​នយោបាយ​ចរចា​គ្នា ដោះស្រាយ​វិបត្តិ ដែល​កំពុង​ប្រឈម​

06-09-2016 5:49 pm 3162

​សំឡេង​ពលរដ្ឋ​៖​


​នេះ​ជា​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ជុំវិញ បញ្ហា​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​ហាក់ នៅតែ​មាន​ភាព​តានតឹង​នៅឡើយ​។ ដោយសារតែ ព្រួយបារម្ភ​ពី​ស្ថានភាព តានតឹង នៃ​នយោបាយ ដែល​មិនទាន់​មាន​ការដោះស្រាយ​ស​ម​រម្យ ប្រជា​ពលរដ្ឋ​ខ្មែរ មួយចំនួន យល់ថា ថ្នាក់ដឹកនាំ​គណបក្សនយោបាយ ដែល​មាន​អាសនៈ ក្នុង​រដ្ឋសភា គួរ​ប្រឈមមុខ​នឹង​គ្នា​ដោយ​ផ្ទាល់​ដើម្បី បញ្ចប់​វិបត្តិ​នយោបាយ ដែល​កើតមាន​ជា​យូរ​មក​ហើយ​។​


​កាន់​ឯកសារ​នឹង​ដៃ ដើរ​ខាងមុខ​សណ្ឋាគារ​សាន់វេ លោក ប្រាជ្ញ បញ្ញា និស្សិត​ផ្នែក​ច្បាប់ ឆ្នាំ​ទី​៣ យល់​ថា​ស្ថានការណ៍​នយោបាយ នៅ​កម្ពុជា​បច្ចុប្បន្ន នៅតែ​មាន​ភាពស្មុគស្មាញ និង​ទាល់ច្រក ព្រោះ​ថា​គណបក្ស ធំៗ​ទាំងពី នៅ​មិនទាន់​ឃើញ​រក​ដំណោះស្រាយ​សមរម្យ​នៅឡើយ​។ លោក​ថា បញ្ហា​បច្ចុប្បន្ន​នេះ ភាគច្រើន​គឺ​ទាក់ទង​នឹង​បញ្ហា​បុគ្គល​ចៀស​ជាង​រឿង​នយោបាយ​...........

សំឡេង​លោក ប្រាជ្ញ បញ្ញា​៖​


​ដើម្បី​ឱ្យ​មាន​សុខសន្តិភាព លោក បញ្ញា យល់ថា ថ្នាក់​ដឹង​ដឹង​នាំ ទាំង​គ្រប់​ភាគី​គណបក្សនយោបាយ គួរប្រើ​ភាពចាស់ទុំ និង​បទ​ពី​សោធន៍​របស់ខ្លួន ក្នុង​ការដោះស្រាយ​វិបត្ត ដែល​កំពុង​ប្រឈម ដោយ​សន្ដិ​វី​ធី​។ ការដោះស្រាយ​នេះ ត្រូវមាន​ការតម្កល់ ផលប្រយោជន៍​ជាតិ​ជា​ធំ​............


​សំឡេង​លោក ប្រាជ្ញ បញ្ញា​៖


​ដោយ​យល់ថា វិបត្តិ​នយោបាយ​បច្ចុប្បន្ន បាន​បង្ក​នូវ​ផល​លំបាក​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ លោក វ៉ាន តារា បុគ្គលិក​ផ្នែក​លក់ទំនិញ ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង ចង់​ឱ្យ​អ្នក​នយោបាយ ដែល​ជា​តំណាងរាស្ត្រ គួរ​មាន​ការស្វែងរក​ដំណោះស្រាយ​មួយ តាមរយៈ ការ​លើកយក​បញ្ហា ដែល​ប្រឈម មក​ពិភាក្សា​រួមគ្នា​............

សំឡេង​លោក វ៉ាន តារា​៖​


​លោក ពិសី បណ្ដាញ​យុវជន​ម្នាក់ របស់​អង្គការ​អភិវឌ្ឍ​ធនធាន​និស្សិត​(YRDP) យល់ថា វិបត្តិ​នយោបាយ ដែល​កំពុង​កើតមាន​នៅ​កម្ពុជា​នេះ មិន​ត្រឹមតែ​ជា​បញ្ហា​របស់​អ្នក​នយោបាយ​ឡើយ វា​បាន​ប៉ះពាល់​ខ្លាំង​ដល់ ប្រជាពលរដ្ឋ​ទាំង​ដោយផ្ទាល់ និង​ប្រយោល​។ តួយ៉ាង​ដូចជា​ការបិទ​ផ្លូវ​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ដើម្បី​ហាមឃាត់​មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហែរ​ញត្តិ​ជាដើម​.......... 

សំឡេង​លោក ពិសី​៖​


​កន្លងមក​តែង​មាន​ការបង្កើត​នូវ​គណៈកម្មការ​មួយចំនួន ដើម្បី​សម្របសម្រួល បញ្ហានយោបាយ តែ​យុវជន​រូប​នេះ ចង់​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ គួរ​ជួបពិភាក្សា​ដោះស្រាយ បញ្ហា​ដោយ​ផ្ទាល់ ទើប​មាន​ប្រសិទ្ធិភាព ដោយ​ស្ថានការណ៍​ចរចា​គ្នា​នឹង មិន​អូសបន្លាយ​យូរ​...........


​សំឡេង​លោក ពិសី​៖


​សូមជម្រាបថា ក្រោយ​ការចរចា​សន្ដិភាព នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រជាន​គណបក្ស​ប្រជាជន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​នូវ​ភាព​ស្និទ​ស្នាល នឹង​គ្នា ទាំង​ក្នុង​កិច្ចការងារ និង​ការកម្សាន្ត​។ តែ​ភាព​ស្និទ​ស្នាល​នេះ បាន​ត្រឹម​ជិត​មួយ​ឆ្នាំ ក៏​ត្រូវ​រង្គោះរង្គើរ​ទៅវិញ​។ បច្ចុប្បន្ន លោក​សម រង្ស៊ី កំពុង​ភៀសខ្លួន​នៅ​ក្រៅប្រទេស ជុំវិញ​ការចោទប្រកាន់​របស់​តុលាការ ចំពោះ​ករណី​បណ្ដឹង​មួយចំនួន​របស់​មន្ត្រី​គណបក្ស​ប្រជាជន​។ ចំណែក​លោក កឹម សុខា ដែល​ជា​ប្រធានស្តីទី​គណបក្ស កំពុង​រង​ការចោទប្រកាន់ ជុំវិញ​ករណី​រឿង​អាស្រូវ​ស្នេហា​ជាមួយ នាង​ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

 

ព័ត៌មានផ្សេងទៀត