អាណាព្យាបាល​សិស្ស ចង់​ឱ្យ​គ្រប់​មណ្ឌល​ប្រឡង​បាក់​ឌុប ផ្ញើ​ម៉ូតូ​ដូច​មណ្ឌល​ខេត្ត​កណ្ដាល​

30-08-2016 4:08 pm 1268
Panhaka SK


«​តម្រូវការ​កាន់តែច្រើន តម្លៃ​កាន់តែ​ថ្លៃ​» នេះ​ជា​ទ្រឹស្ដី​យ៉ាង​មាន​ប្រសិទ្ធភាព របស់​អ្នកសេដ្ឋកិច្ច​។ តែ​យ៉ាងណា ទ្រឹស្តី​មួយ​នេះ​មិន​ត្រូវបាន​អនុវត្ត​ឡើយ ក្នុង​ពេល​ប្រឡង​បាក់​ឌុប​នៅ​មណ្ឌល​ប្រឡង​ទាំង​៧ ក្នុង​ខេត្ត​កណ្ដល​។ មិន​បាន​អនុវត្ត ត្រង់​ថា នៅ​ពេល​ប្រឡង​បាក់​ឌុប​ម្តងៗ តែង​មាន​សិស្ស​ជាច្រើន​ដែល​ធ្វើដំណើរ​មក​មណ្ឌល​ប្រឡង ដោយ​យានជំនិះ​ផ្សេងៗ ដែល​ភាគច្រើន​ពួកគេ​ប្រើប្រាស់​ម៉ូតូ​ជា​ចម្បង​។ ជា​ទូទៅ​នៅក្នុង​ឱកាស​ពិសេស​បែបនេះ តម្លៃ​សេវា​ផ្ញើ​ម៉ូតូ តែង​ឡើងថ្លៃ​។

 
​តែ​សម្រាប់​មណ្ឌល​ប្រឡង​បាក់​ឌុប​ទាំង​៧ នៅ​ខេត្ត​កណ្ដាល​នេះ ការ​ផ្ញើ​ម៉ូតូ​របស់​បេក្ខជន​ដែល​ចូលរួម​ប្រឡង មិន​ត្រូវ​បាន​គិត​ថ្លៃ​សេវា​អ្វី​ឡើយ​។ ក្រុម​សន្ដិសុខ​ប្រជា​ការពារ​ភូមិ ជា អ្នកផ្ដល់​សេវា​នេះ ដោយ​ធានា​សុ​វត្តិភាព ប្រសិនបើ​មាន​ការបាត់បង់ នឹង​មាន​ការទទួលខុសត្រូវ​ផ្ដល់​ចំណង​ជូន​។ 


​កំពុង​អង្គុយ នៅលើ​ខឿន​របង មុខ​សាលា​គរុកោសល្យ​ក្រុង​តាខ្មៅ កញ្ញា​រី​ណា ដែល​មាន​ប្អូនប្រុស​ប្រឡង​បាក់​ឌុប នៅ​មណ្ឌល​ហ៊ុន សែន​តាខ្មៅ បាន​លើកឡើង​ថា​វា​ជា​ការល្អ​ដែល មាន​ការផ្តល់​សេវា​ល្អ ក្នុង​ការធានា​សុ​វត្តិភាព ដល់​សិស្ស​ដែល​មក​ប្រឡង​បាក​ឌុប​នៅ​មណ្ឌល​នេះ​។ វា​ជា​ទឹក​ចិត្តសប្បុរស​មួយ​ដែល អាជ្ញាធរ បាន​រៀបចំ​សេវា​មួយ​នេះ ............


​សំឡេង​កញ្ញា រី​ណា​៖​


​កំពុង​អង្គុយ​នៅ​លើ​តុ​បាយ​មួយ​មិនសូវ​ឆ្ងាយ​ពី របង​មណ្ឌល​ប្រឡង​ហ៊ុន សែន តាខ្មៅ លោក ឈឿន សារឿ​ន ដែល​បាន​ជូន​កូនស្រី​មក​ប្រឡង​បាក់​ឌុប​នេះ បាន​លើកឡើង​ថា នេះ​ជា​គំនិតល្អ​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល ជាមួយ​អ្នកពាក់ព័ន្ធ​នានា​ដែល សហការគ្នា ក្នុង​ការផ្ដល់​សេវា​ឥតគិតថ្លៃ​ដល់​សិស្ស​ដែល​មក​ប្រឡង​នេះ​...........


​សំឡេង​លោក ឈឿន សារឿ​ន​៖​


​លោក សាំង តេង ដែល​មាន​កូនប្រុស​ប្រឡង​នៅ​មណ្ឌល​ហ៊ុន សែន​តាខ្មៅ បាន​លើកឡើង​ទាំង​ទឹកមុខ​រួសរាយ​ថា ដោយសារ​តែ​បច្ចុប្បន្ន​នេះ សិស្សានុសិស្ស​មាន​ម៉ូតូ ជិះ​គ្រប់គ្នា ក្រសួង​បាន​កែសម្រួល​ដល់​សិស្ស​ដែល​មក​ប្រឡង ដើម្បី​ជម្រុញ​ទឹកចិត្ត ពួកគេ​ក្នុង​ការប្រឡង​។ វា​ជា​ការសម្រួល​កាត់បន្ថយ​ចំណាយ បាន​មួយចំណែក ក្នុង​ជីវភាព​របស់​សិស្ស​............


​សំឡេង​លោក សាំង តេង​៖​


​ដោយ​ឃើញ​ថា វា​ជា​ការសម្រួល​ល្អ​មួយ​ដល់​សិស្ស ឪពុក​បេក្ខជន​រូបនេះ ចង់​ឱ្យ​ក្រសួង​រៀបចំ​ការផ្ញើរ​ម៉ូត​មិន​គិតថ្លៃ​សេវា​នេះ នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំងអស់​។ លោក​អំពាវនាវ​ផងដែរ ឱ្យ​គ្រប់​សាលារៀន​របស់​រដ្ឋ គួរ​រៀបចំ​ការផ្ញើរ​ម៉ូតូ មិន​គិតថ្លៃ​នេះ​ដល់​សិស្ស​នៅ​ពេល​ម៉ោង​សិក្សា​.............


​សំឡេង​លោក សាំង តេង​៖​


​សូមជម្រាបថា ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៣ និង​២៤ ខែ​សីហា​នេះ មណ្ឌល​ប្រឡង​ចំនួន​៧ ក្នុង​ខេត្ត​កណ្ដាល បាន​រៀបចំ​ការ​ផ្ញើ​ម៉ូតូ​-​កង់ ជូន​ដល់​បេក្ខជន ដោយ​មិន​គិត​ពី​ថ្លៃ​សេវា​ឡើយ​។ ហើយក៏​មាន​ការធានា​សង​វិញ​ផងដែរ ក្នុងករណី​ដែល​មាន​ការបាត់បង់​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត