អាណាព្យាបាល រងចាំ​កូន​ប្រឡង​បាក់​ឌុប​ក្រៅរបង យ៉ាង​អន្ទះសារ​

23-08-2016 5:12 pm 1948


​ដោយសារ​តែ​ជា​ការ​ប្រឡង​ដែល មានការ​រឹតបណ្ដឹង​ខ្លាំង អាណាព្យាបាល ដែល​ជូន​កូនប្រុស​ស្រី​​មក​មណ្ឌល​ប្រឡង មិន​ហ៊ាន​ទៅ​ណា​ឆ្ងាយ​ពី​រ​បង​ឡើយ ដោយ​ទន្ទឹម​រង​ចាំមើល​កូន ថា​នឹង​ជួប​ទិដ្ឋភាព​​បែប​ណាខ្លះ ក្នុង​ពេល​ចាប់​កាន់​​វិញ្ញាសារ​ប្រឡង​? 


​ចិញ្ចឹម​កូន​មិន​ត្រឹមតែ​ផ្តល់​អាហារ​ សម្រាប់​ជីវិត​រស់នៅ​ប៉ុណ្ណោះ​ទេ តែ​ម្តាយ​ឪពុក បាន​ផ្តល់​ឱ្យ​កូន​នូវ​ការអប់រំ​​ទាំង​នៅក្នុង​គ្រួសារ ទាំង​នៅ​សាលារៀន​។ ផ្តល់​លទ្ធភាព​​ឱ្យ​កូន​សិក្សា បាន​ជាង​១២​ឆ្នាំ រហូតដល់​ពេល​ប្រឡង​​សញ្ញាប័ត្រ​ទុតិយភូមិ ក៏​ពួកគាត់​នៅតែ​ចំណាយពេល ពី​ការងារ​របស់​ខ្លួន ដើម្បី​លើកទឹកចិត្ត​កូន​នៅ​ខាង​ក្រៅ​​​របង​មណ្ឌល បើទោះបីជា​មិនបាន​​ជួយ​កូន​ក្នុង​ការប្រឡង​ក៏ដោយ​។ អារម្មណ៍​គ្រប់បែបយ៉ាង តែង​មក​អង្រួន​ក្នុង​ខ្លួន ដែល​ហាក់​នៅ​មិន​សុខ ខណៈ​ដែល​ទន្ទឹម​​មើល​ការប្រឡង​របស់​កូន​។​


​អង្គុយ​ទទួលទាន​ភេសជ្ជៈ ក្រោម​ដើម​ក្ងោង​នៅ​មុខ​​សាលា​គរុកោសល្យ ទល់មុខ​​វិទ្យាល័យ​ហ៊ុន សែន​តាខ្មៅ លោក សាំង តេង បាន​លើកឡើង​ថា ថ្វី​បើ​បាន​ព្យាយាម​​សិក្សា​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​មុនពេល​ប្រឡង​កូន ប្រុស​របស់​លោក​ហាក់​មាន​ទឹកមុខ​ស្លេកស្លាំង ដោយ​ព្រួយបារម្ភ​ចំពោះ​ការប្រឡង​។ លោក​ជា​ឪពុក​ឃើញ​កូន​បែបនេះ ហាក់​មាន​អារម្មណ៍​ អាណិត​កូនប្រុស ព្រួយ​ខ្លាច​មាន​បញ្ហា​ណាមួយ​កើតឡើង​ ចំពោះ​កូន​នៅក្នុង​មណ្ឌល​ប្រឡង​...........


​សំឡេង​លោក​សាំង តេង​៖​


​លោក សាំង តេង​ធ្លាប់​មាន​កូន​ម្នាក់​ ប្រឡង​ម្ដង​ដែរ ប៉ុន្តែ​សម្រាប់​ការប្រឡង​របស់​កូនប្រុស​លើក​នេះ លោក​មាន​ការព្រួយបារម្ភ​ ជាង​កូនច្បង ដោយសារ​ជំនាន់​នេះ ​មាន​ការ​រឹតបន្តឹង​វិន័យ​ជាង​មុន ដែល​ធ្វើឱ្យ​លោក​ភ័យ​ខ្លាច ក្រែង​មាន​ការ​រឹតបណ្ដឹង​​ទាំង​វិញ្ញាសារ​ប្រឡង​ផងដែរ​........


​សំឡេង​លោក​សាំង តេង​៖​


​មាន​កូនស្រី​សិក្សា​នៅ​វិទ្យាល័យ​ជ័យវរ្ម័ន​ទី​VII ក្នុង​ស្រុក​កឿនស្វាយ ខេត្ត​កណ្ដាល ដែល​ត្រូវ​ប្រឡង​នៅ​មណ្ឌល​​តាខ្មៅ​នេះ លោក​ឈឿន សារឿ​ន បាន​មាន​ប្រសា​សន៍​ទាំង​ទឹក​មុខស្មើ​ថា កូនស្រី​របស់​លោក​ ​បាន​ខិតខំ​សិក្សា​រៀនសូត្រ​យ៉ាងខ្លាំង ​ដើម្បី​ត្រៀម ប្រឡង​បាក់​ឌុប​នេះ តែ​យ៉ាងណា​លោក នៅតែ​មាន​អារម្មណ៍​ពីរ គឺ​ទាំង​ភ័យ ទាំង​ត្រេកអរ​។ លោក​មាន​ជំនឿ​​ចិត្ត​លើ​កូនស្រី ថា​នឹង​អាច​ប្រឡង​ ជាប់​ដោយ​ជោគជ័យ​..........


​សំឡេង​លោក​ឈឿន សារឿ​ន​៖​


​ឳ​ពុកបេ​ក្ខ​នារី​រូបនេះ បាន​បន្តថា ក្នុង​ទិដ្ឋភាព​នៃ​ការប្រឡង​នេះ កូនស្រី​របស់​​លោក​សង្កេត​ឃើញថា ការរៀបចំ​របៀបរៀបរយ នៅក្នុង​មណ្ឌល​​មាន​សណ្ដាប់​ធ្នាប់​​ល្អ និង​វិន័យ​តឹងរឹង​។ តាមរយៈ​វិន័យ​តឹងរឹង​​នេះ លោក​រំពឹង​ថា ក្រោយ​ពី​ការប្រឡង កូនស្រី​របស់​​លោក នឹង​ទទួលបាន​សញ្ញប័​ត្រ​មួយ​ដែល ចេញពី​ចំណេះដឹង​ពិតប្រាកដ​​ដែល​នាង ព្យាយាម​ក្រេប​ជញ្ជក់ អស់​រយៈពេល​ជា​យូ​រ​.........​


​សំឡេង​លោក​ឈឿន សារឿ​ន​៖​


​អង្គុយ​នៅ​ក្បែរ​របង ទាំង​ទឹកមុខ​អ​ន្ទសារ ជាមួយ​នឹង​ម្តាយ​របស់​បេក្ខជន​​បាក​ឌុប​ជាច្រើនរូប កញ្ញា​រី​ណា បាន​ជូន​ប្អូនប្រុស​មក​ប្រឡង​​បាក​ឌុប ហាក់​មាន​អា​រម្ម​ភ័យ​ព្រួយ​ចំពោះ​ការប្រឡង​របស់​ប្អូន​។ នៅពេល​មុន ប្រឡង​ប្អូនប្រុស​​របស់​រី​ណា គេង​មិនសូវ​លក់ ដែល​តែង​ស្រមៃ​​នឹក​ដល់​វិញ្ញាសារ ថា​នឹង​ត្រូវ​ចេញ​អ្វីខ្លះ​? តែ​យ៉ាងណា​កញ្ញា នៅតែ​លើកទឹកចិត្ត​​ប្អូនប្រុស ឱ្យ​ខំ​ប្រឹង​សម្រួល​អារម្មណ៍​ក្នុង​​ការប្រឡង​.........


​សំឡេង​កញ្ញា រី​ណា​៖​


​នៅពេល​កំពុង​រង​ប្អូនប្រុស នៅ​ក្រៅ​របង​សាលា រី​ណា​មាន​អារម្មណ៍​​មិន​ស្ងប់​សុខ​ឡើយ ចង់​ឃើញ​ប្អូន​ប្រុស​​ចេញមក ប្រាប់​ពី​ទិដ្ឋភាព​នៃ​ការប្រឡង ថា​មាន​ភាព​ប្រសើរ ឫ​យ៉ាងណា​? ថ្វី​បើ​អាណិត​ប្អូនប្រុស​ដែល​ពិបាក ​ក្នុង​ការប្រឡង​នេះ ក៏​រី​ណា​សប្បាយចិត្ត​ដែល​គេ​បាន​ចូលរួម ​ប្រឡង​ក្នុង​សម័យកាល​មួយ ដែល​ត្រូវ​ការ​គុណភាព ជាង​បរិមាណ​...........


​សំឡេង​កញ្ញា រី​ណា​៖​


​គូរ​កត់សម្គាល់​ដែរ​ថា ក្រសួង​អប់រំ បានចាប់​ផ្ដើម​ពង្រឹង ការ​រឹតបណ្ដឹង​វិន័យ ក្នុង​ការប្រឡង​សញ្ញាបត្រ​ធ​ម្យម​សិក្សា​​ទុតិយភូមិ ដែល​គេ​សង្កេត​ឃើញ​មាន​ប្រសិទ្ធិភាព ចាប់​តាំងពី​សម័យ​ប្រឡង ឆ្នាំ​២០១៤ ដោយ​ប្រកាន់​​នូវ​ពាក្យស្លោក​​មួយ​ថា «​អ្នកចេះ គឺ​ជាប់​»៕

​(ដោយ៖ គីម ចាន់ចាវ)

ព័ត៌មានផ្សេងទៀត