កម្ពុជា​​នឹង​គ្មានក្តី​សុខ​​រឿង​ព្រំដែន​​បើ​នៅ​តែ​មាន​​ជម្លោះ​​ផ្ទៃក្នុង​​!​

19-08-2016 4:30 pm 3215

​មិនមែន​ជា​រឿង​ថ្មី​ទេ ដែល​វៀតណាម​រំលោភ​លើ​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ថ្មីៗ​នេះ កម្ពុជា​តាមរយៈ​ក្រសួងការបរទេស បាន​ផ្ញើ​កំណត់​ទូត​ជា​ថ្មី​មួយទៀត ស្នើ​ឲ្យ​វៀតណាម​បញ្ឈប់​សកម្មភាព​នានា ដូច​ជា​ការ​ជីក​ស្រះ សង់​ប៉ុស្តិ៍ និង​ផ្លូវ​ជា​ដើម​នៅ​តាម បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅក្នុង​ខេត្ត​មួយចំនួន​។ ករណី​ព្រំដែន​ដែល​ជា​បញ្ហា​រសើប និង​តែងតែ​ផ្ទុះ​ឡើង​ជា​ថ្មី​នេះ អ្នកវិភាគ​លើកឡើងថា កម្ពុជា​នឹង​គ្មានក្តី​សុខ​រឿង​ព្រំដែន បើ​នៅ​តែ​មាន​ជម្លោះ​ផ្ទៃក្នុង និង​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាងថា​ ការងារ​ព្រំដែន​មិនមែន​ជា​បញ្ហា​រសើប​នោះទេ​។ ចង់​ជ្រាប​កាន់តែច្បាស់ សូម​ស្តាប់​បទសម្ភាសន៍​ដែល​រៀបចំ​ដោយ​អឿន ភា​រ៉ា ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត