ខ្ញុំស្រលាញ់អ្នក?…I love you ? បងស្រលាញ់អូន…?
គេអត់បានសរសេរអញ្ចឹងទេ ប៉ុន្តែគេគូររូបផ្កាកុលាបមួយទង និងសត្វលលកពីរដាក់ក្នុងនោះ។ អ្ហូ៎!ភ្លេចប្រាប់! ចា៎ះគឺខ្ញុំកំពុងនិយាយពីបុរសម្នាក់ដែលសារភាពស្នេហ៍មករកខ្ញុំតាមរបៀបចម្លែកៗ គឺដំបូងធ្វើជាអត់មករៀនមួយថ្ងៃ ហើយបន្ទាប់មកក៏ធ្វើជាខ្ចីសៀវភៅខ្ញុំទៅ ហើយស្អែកឡើងពេលខ្ញុំបានសៀវភៅមកវិញស្រាប់តែបើកទៅឃើញគេគូររូបផ្កាកុលាបមួយទង និងសត្វលលក។ ពេលចេញពីរៀនគេឈរចាំខ្ញុំនៅកន្លែងយកម៉ូតូ ខ្ញុំសួរថាគំនូរអីក្នុងសៀវភៅខ្ញុំ គេអត់មាត់ហើយគិតតែពីជិះម៉ូតូតាមខ្ញុំ ជិតដល់ផ្លូវកាច់ចូលផ្ទះខ្ញុំទើបគេនិយាយពីចម្ងាយថា “គំនូរនោះជាពាក្យសារភាពស្នេហ៍ណា៎ ដឹងអត់?”។
ទាំងអស់នេះ ជាពាក្យពេចន៍ស្នេហាដែលមាននៅក្នុងរឿង ខ្ញុំជាស្រីស្អាត ហើយមានសង្សារច្រើន។ រឿងនេះដកស្រង់ពីគេហទំព័រសប្បាយ និងបញ្ចូលសម្លេងដោយ សហការីវិទ្យុវាយោ។
ដោយ ៖ ឡេង បញ្ញាវឌ្ឍន៍