ប្រជាពលរដ្ឋ​សម្រុក​ទិញ​ទំនិញ​ច្រើន​ដើម្បី​ត្រៀម​សែន​ភ្ជុំ​ចិន​

16-08-2016 5:40 pm 4631


​មួយ​ថ្ងៃ​មុន​ថ្ងៃ​សែន​ភ្ជុំចិន ឫ​សែន​ក្បាល​ទឹក​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​កាត់​ខ្សែស្រឡាយ​ចិន សម្រុក​ទិញ​ទំនិញ​ជា​ច្រើន គួឱ្យកត់សម្គាល់​។ អាជីវករ ដែល​លក់ទំនិញ ដូច​ជា​បន្លែ ផ្លែឈើ និង​សាច់ ក្នុង​ផ្សារ កំពុង​មមា​ញឹក​ខ្លាំង ក្នុង​រដូវ​កាល​សែន​ចិន​នេះ​។ អាជីវករ​ខ្លះ ឡើង​មក​ទិញ​ទំនិញ ដើម្បី​លក់​នៅ​តូប​របស់​ខ្លួន ពី​ទៅ​បី​ដង ក្នុង​ថ្ងៃ​អង្គារ​នេះ​។ តែ​ទោះ​យ៉ាងណា​ក៏មាន​ដែរ​អាជីវករ ដែល អះអាងថា ការលក់ដូរ ហាក់ដូចជា​សព្វមួយដង​។


​នៅ​រដូវ​កាល​សែន​ចិន តាម​ផ្ទះ​នី​មួយៗ​នៃ​គ្រួសារ​ខ្មែរ ភាគច្រើន បាន​រៀបចំ​ម្ហូប​អារ​ហារ​តាម​បែប​ប្រពៃណី​ចិន ដើម្បី​សែនព្រេន ដែល​ការ​សែនព្រេន​នេះ មើលទៅ​ហាក់​មិន​ខុសប្លែក​ពី​នៅ​ប្រទេស​ចិន​ឡើយ​។ នៅ​ថ្ងៃ​ទី​១៦ សីហា មុន​ថ្ងៃ​សែន​ក្បាលទឹក​មួយ​ថ្ងៃនេះ គេ​សង្កេតឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ ជាប់​ខ្សែរ​ស្រ​ឡាយ​ចិន សស្រាកសស្រាំ ទៅ​ផ្សារ​ទិញ​ផ្លែឈើ បន្លែ និង​គ្រឿងទេស​មួយចំនួន ដើម្បី​ត្រៀម​រៀបចំ​ពិធី​សែន តាម​បែប​ជនជាតិ​ចិន​។ អាជីវករ​ជា​ច្រើន ហាក់​មមារ​ញឹក​ជាខ្លាំង នៅក្នុង​រដូវ​កាល​សែន​ចិន​នេះ​។​


​ទើប​រៀប​ចេក​ចូលទៅ​ក្នុង​រថយន្ត​ដឹក​បន្លែ នៅមុខ​ផ្សារ​ដើម​គរ ត្រៀម​នឹង​យកទៅលក់​នៅ​ស្រុក​កណ្ដាលស្ទឹង ខណៈ​ដែល​ចរាចរណ៍​កំពុង​មមាញឹក​ខ្លាំង អ្នកស្រី ទ្រី ម៉ាច អាជីវករ​លក់ បន្លែ​ក្នុង​ផ្សារ កំពុង​កន្ទួត បាន​លើកឡើង​ថា រដូល​កាល​សែន​ក្បាលទឹក​ឆ្នាំនេះ ហាក់​មាន​អតិថិជន មក​ទិញ​ទំនិញ​ច្រើន ជាង​ឆ្នាំ​មុនៗ បើ​ទោះបីជា​មិន​ចំ​ថ្ងៃ​ចុង​សប្តាហ៍​ក៏ដោយ ។ អ្នកទិញ​ច្រើន ដោយសារ​ឆ្នាំនេះ ថ្ងៃ​ដែល​ត្រូវ​សែន ចំ​ថ្ងៃ​ដែល​កម្មករ កម្មការិនី​រោងចក្រ​ទើប បើក​ប្រាក់ខែ​..............


​សំឡេង​អ្នកស្រី ទ្រី ម៉ាច​៖


​តម្រូវការ កាន់តែច្រើ តម្លៃ​កាន់តែ​ខ្ពស់ ដោយសារ​តែ​ជា​រដូវ​កាល បុណ្យទាន អាជីវករ​រូបនេះ បានបញ្ជាក់​ថា ទំនិញ​នៅលើ​ទីផ្សារ​តែង​មាន​ការឡើង​ថ្លៃ​ខុស​ពី​ថ្ងៃ​ធម្មតា ចន្លោះ​ពី​៥០០៛ ទៅ​១.០០០៛ ក្នុង​មួយ​គីឡូក្រាម​។ សម្រាប់​អ្នក​អាជីវករ​ដែល​លក់ទំនិញ​បោះ​ដុំ​នៅ​ផ្សារ​ដើម​គរ នៅ​រដូវ​កាល​បុណ្យ​នេះ គេ​បាន​បញ្ជូន​ទំនិញ​សមល្មម មិនឱ្យ​លើស​ឡើយ ដោយ​ខ្លាច​ទំនិញ​ច្រើន​មានការ​ចុះ​ថ្ងៃ​.............


​សំឡេង​អ្នកស្រី ទ្រី ម៉ាច​៖


​បើ​ទោះបីជា​មិន​មែន​អាជីវករ​លក់ដូរ លោក​ចាន់ ថា​វី អ្នករត់​រ៉ឺម៉ក​កង់​បី ដែល​ដឹង​ទំនិញ​ឱ្យ​អា​ជី​ករលក់​ផ្លែឈើ នៅ​ផ្សារ​ទឹកថ្លា បាន​លើកឡើង​ថា ប្រជាពលរដ្ឋ មក​ផ្សារ ទិញ​ទំនិញ​ក្នុងពេល​ភ្ជំ​ចិន​នេះ ហាក់​មាន​ច្រើន​មិន​ចាញ់​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ឡើយ​។ អ្នកទិញ​ផ្លែឈើ​ច្រើន ជាង​សព្វមួយដង ធ្វើ​ឱ្យ​ម៉ូយ​របស់គាត់ ជួល​ដឹក​ផ្លែឈើ ពី​ជើង​ក្នុងថ្ងៃនេះ​............. 


​សំឡេង​លោក ចាន់ ថា​វី​៖


​តែ​ទោះ​យ៉ាងណា អាជីវករ​លក់​នៅ​ក្បែរ​ជាយក្រុង​ភ្នំពេញ​ម្នាក់ គឺ​អ្នកស្រី ស្រី​ម៉ាក់ បាន​លើកឡើង​ថា ក្នុងរ​ដូ​លកាល​សែន​ចិន​នេះ សម្រាប់​អ្នកស្រី ហាក់ដូចជា​មិនសូវ​មាន​អ្នក​ទិញ​ទំនិញ​ច្រើន​ឡើយ​។ អ្នក​ដែល​លក់ដាច់​ភាគច្រើន គឺជា​អ្នក​លក់​ទំនិញ​បោះ​ដុំ​..........


​សំឡេង​អ្នកស្រី ស្រី​ម៉ាក់​៖


​អាជីវករ​រូបនេះ​បានបញ្ជាក់​ថា មូលហេតុ​ដែល​ការលក់​នៅ​ផ្សារ​មិនសូវ​ដាច់ ដោយសារ​អតិថិជន ដែល​ជា​កម្មករ កម្មការិនី​រោងចក្រ​ភាគច្រើន​មាន​ជម្រើស ប្រសើរ​ជាង​ការទិញ​ទំនិញ​ក្នុង​ផ្សារ ដោយ​មាន​អ្នកលក់​បន្លែ ផ្លែឈើ​ស្រាប់ នៅ​មុខ​រោងចក្រ​តែម្ដង​............


​សំឡេង​អ្នកស្រី ស្រី​ម៉ាក់​៖


​សូមជម្រាបថា ពិធី​សែន​ភ្ជុំ​ចិន ឫ​សែន​ក្បាល​ទឹក របស់​ជនជាតិ​ចិន ឆ្នាំ​២០១៦​នេះ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៧ ខែ​សីហា​នេះ​។ ក្នុងនោះ​គេ​ឃើញ​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា បាន​រៀបចំ​យ៉ាង​ស្អាត​ដើម្បី ត្រៀម​ប្រារព្ធ​ពិធី​នេះ​ផងដែរ​។ នៅ​ថ្ងៃ​សែន​ចិន​នេះ គ្រួសារ​ខ្មែរ​មួយចំនួន មាន​ការផឹកស៊ី រាំច្រៀង យ៉ាង​សប្បាយ​រីករាយ​។ រហូតមកដល់​សព្វថ្ងៃ​នេះ គេ​តែងតែ និយម​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា «​សែន​ចិន​ស្រវឹង​ខ្មែរ​»៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត