យុវតី​បច្ចុប្បន្ន​ចូលចិត្ត​ជិះ​ម៉ូតូ​ច្រក​កៀវ ជាង​ការ​ជិះ​ចំហៀង​

11-08-2016 6:17 pm 3787

​ក្នុង​ការបើកបរ​ម៉ូតូ ប្រចាំថ្ងៃ នៅពេលដែល​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ ធ្វើដំណើរ​លើ​ម៉ូតូ តែមួយ ជាទូទៅ​គេ​តែង​ឃើញ​ភាគី​ខាង​បុរស​ជា​អ្នកបើកបរ ទោះបី​ស្ថិត​ក្នុង​សភាព​បងប្អូន មិត្ត​ភ​ក្ដ ឫ​គូស្នេហ៍​ក៏ដោយ​។ បើ​ប្រៀបធៀប​នឹង​ជាង​១០​ឆ្នាំមុន ស្ត្រី​ភាគច្រើន​ដែល​អង្គុយ​នៅ​ពី​ខាងក្រោយ ច្រើន​តែ​អង្គុយ​លើ​ម៉ូតូ​បែរ​ចំហៀង ដោយ​បង្ហាញ​ពី​លក្ខណៈ​ជា​ស្ត្រី ដែល​បុរស​មិន​អាច​ជិះ​របៀបនេះ​បាន​។ 

​នៅពេល​បច្ចុប្បន្ន​នេះ​វិញ កុំ​ថា​ឡើយ​ក្នុង​រាជធានី​ភ្នំពេញ សូម្បី​តែ​ស្ត្រី​ភាគច្រើន​ដែល​រស់នៅ​ទី​ជនបទ​ក៏​ចូលចិត្ត​ជិះ​ម៉ូតូ​បែប​ច្រក​កៀវ ដែល​ដាក់​ជើរ​របស់​ខ្លួន​នៅ​ខាងស្ដាំ​ម្ខាង និង​ម្ខាង​ទៀត​នៅ​ខាងឆ្វេង ចៀស​ជាង​ការ​ជិះ​វ៉ៃ​ចំហៀង​។ ហេតុអ្វី​នៅ​ពេល​ត្រូវបាន​គេ​ឌុប ស្ត្រី​ជា​ពិសេស​យុវតី​ភាគច្រើន ក្នុងពេល​បច្ចុប្បន្ន ចូលចិត្ត​ជិះ​ម៉ូតូ​ច្រក​កៀវ ជាង​ការ​ជិះ​ចំហៀង​?

កំពុង​អង្គុយ​លើ​ម៉ូតូ​នៅលើ​ចិញ្ចើមផ្លូវ​២៧១ កញ្ញា​សុខ ផា​រី និស្សិត ឆ្នាំ​ទី​២ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា បាន​លើកឡើង​ថា ជាទូទៅ​កញ្ញា​នៅតែ​ប្រើប្រាស់​របៀប​ទាំងពីរ​នេះ​។ នៅពេលដែល ស្លៀកសំពត់​ម្ដងៗ និស្សិត​រូបនេះ តែង​ជិះ​ចំហៀង ដែល​មិន​អាច​ជិះ​ច្រក​កៀវ​បានឡើយ​។ តែ​នៅពេល​ដែល​កញ្ញា​ស្លៀកខោ នាង​តែងតែ​អង្គុយ​ច្រក​កៀវ ក្នុងការ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​..............


​សំឡេង​កញ្ញា​សុខ ផា​រី​៖


​តែ​ទោះ​យ៉ាងណា យុវតី​រូបនេះ​ចូលចិត្ត​ជិះ​ច្រក​កៀវ​ជាង​ការ​ជិះ​ចំហៀង ដោយសារ​ការ​ជិះ​ច្រក​កៀវ វា​ផ្ដល់​នូវ​ភាពងាយស្រួល​ក្នុង​ការ​អង្គុយ និង​មាន​សុ​វត្តិភាព​ក្នុងពេល​កំពុង​ធ្វើដំណើរ​...........

 

​សំឡេង​កញ្ញា​សុខ ផា​រី​៖


​ដោយសារ​យល់ថា ការ​ជិះ​ច្រក​កៀវ​មាន​សុ​វត្តិភាព​ជាង កញ្ញា រិទ្ធិ វាសនា ដែល​ជា​បុគ្គលិក​ផ្នែក ធនធានមនុស្ស​(HR) ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ តែង​ប្រើ​របៀប​នេះ​នៅពេល​ដែល​ខ្លួន​ជិះ​នៅ​ខាងក្រោយ​។ ជិះ​ម៉ូតូ​ច្រក​កៀវ​ផ្ដល់​ភាពងាយស្រួល​ដល់ ខ្លួនឯង នឹង​ដល់​អ្នក​ឌុប ដោ​សារ​ម៉ូតូ​មាន​លំនឹង មិន​ងាករេ​........ 

សំឡេង​កញ្ញា រិទ្ធិ វាសនា​៖


​បើទោះបីជា ការ​ជិះ​ច្រក​កៀវ ត្រូវបាន​មតិ​មួយចំនួន​យល់ថា មិនសូវ​សម​លក្ខណៈ ជា​ស្ត្រី ប៉ុន្តែ​យុវតី​ឡុង កឹម ហូ និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​គ្រប់គ្រង នៃ​សាកល​វិទ្យាល័​មេគង្គ នៅតែ​ចូលចិត្ត​ជិះ​របៀបនេះ​។ កញ្ញា​យល់ថា​ការ​ជិះ​ចំហៀង ធ្វើឱ្យ​ម៉ូតូ​គ្មាន​លំនឹង ហើយ​កញ្ញា​ដែលជា​អ្នកជិះ​ពីក្រោយ ពិបាក​អង្គុយ​ផងដែរ​..........


​សំឡេង​កញ្ញា​ឡុង កឹម​ហូ​៖


​បើ​ទោះបីជា​មិន​មែន​ជា​ស្ត្រី ប៉ុន្តែ​យុវជន​ឈ្មោះ​ពិសី ដែល​តែង​ចំណាយ​ពេលទំនេរ កម្សាន្ត​នៅ​តាម​សួនច្បារ​ក្នុង​ទីក្រុង បាន​លើកឡើង​ថា នៅពេល​ទៅ​ណា​មក​ណា ជាមួយ​មិត្តស្រី​ម្តងៗ នាង​តែង​ចូលចិត្ត​ជិះ​ច្រក​កៀវ ដោយ​មិន​សូវ​ជិះ ចំហៀង​ឡើយ​។ ចូលចិត្ត​ច្រក​កៀវ ព្រោះថា ការ​ជិះ​របៀបនេះ បាន​បង្ហាញ​នូវ​ភាព​ស្និត​ស្នាល​រវាង​លោក នឹង​គូស្នេហ៍​...........

សំឡេង​លោក ពិសី​៖


​នៅពេល​ឌុប​មិត្តស្រី លោក​ពិសី ហាក់​មាន​ភាព​ក្រែង​ចិត្ត​ខ្លះៗ ចំពោះ​មនុស្ស​ចាស់ទុំ ដែល​ឃើញ​ឥរិយាបថ នៃ​ការ​ជិះ​ម៉ូតូ​របស់​លោក និង​មិត្តស្រី ដោយ​ហាក់​ខុសប្លែក​ពី​យុវវ័យ​សម័យមុន​។ ដោយសារតែ​ការ​ចរាចរណ៍​ក្នុង​ទីក្រុង​មាន​បញ្ហា​កកស្ទះ​ជា​រៀយៗ យុវជន​រូប​នេះ​យល់​ថា ការ​ជិះ​ច្រក​កៀវ​របស់​មិត្តស្រី គឺជា​ជម្រើស​ដ៏​ល្អ ដោយ​យានជំនិះ​របស់​លោក​មិន​ត្រូវការ​លំហរ​(Space)​ច្រើន​........


​សំឡេង​លោក​ពិសី​៖


​បើ​ទោះបីជា​មតិ​ភាគច្រើន​ថា ស្ត្រី​ចូលចិត្ត​ជិះ​ម៉ូតូ ច្រក​កៀវ​ក្ដី ក៏​នៅ​មាន​ដែរ​ស្ត្រី​មួយចំនួន​ដែល​នៅ​ប្រកាន់​ជំហរ​ឥរិយាបថ របស់ខ្លួន ក្នុង​ជិះ​បែរ​ចំហៀង ព្រោះថា​ឥរិយាបថ​នៃ​ការ​ជិះ​បែរ​ចំហៀង​នេះ ជា​លក្ខណៈសម្បត្តិ​ពិសេស​របស់​ស្ត្រី ដែល​បុរស​មិនអាច ប្រតិបត្តិ​របៀប​នេះ​បាន​។​
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត