ប្រព័ន្ធ​ការពារ​​មី​ស៊ី​ល​​មាន​ប្រយោជន៍​​អ៊ីចឹង​តើ​​បាន​ជា​​អាមេរិក​-​កូរ៉េខាងត្បូង​​ប្ដេជ្ញា​ថា​​ត្រូវតែ​ដំឡើង​

09-08-2016 11:36 am 4615
រូបភាព​បាញ់សាកល្បង​មីស៊ីល​នៃប្រព័ន្ធការពារមីស៊ីល

​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​ប្រភេទ​THAAD ដែល​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​ព្រមព្រៀង​គ្រោង​ដំឡើង​នៅ​កូរ៉េ​ខាងត្បូង​នា​ចុងឆ្នាំ​២០១៧ ទទួលរង​ប្រតិកម្ម​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ប្រជាជន​កូរ៉េខាងត្បូង​ផ្ទាល់ រួម​នឹង​មហាអំណាច​ចិន​និង​រុស្ស៊ី​ផង​។​ប្រជាជន​កូរ៉េ​ខាងត្បូង​លើកឡើងថា ប្រព័ន្ធ​ការពារ​មី​ស៊ី​លអាច​ប៉ះពាល់​ដល់​សុខភាព​។​ចំណែក​ចិន​និង​រុស្ស៊ី​យក​ហេតុផល​ថា អាច​គំរាមកំហែង​ដល់​ប្រព័ន្ធ​សន្ដិសុខ​របស់​គេ​។​ប៉ុន្ដែ​ទោះជា​មាន​មតិ​ប្រឆាំង កូរ៉េ​ខាងត្បូង​និង​អាមេរិក​នៅ​តែ​ប្ដេជ្ញា​ថា​នឹង​ដំឡើង ព្រោះ​ដើម្បី​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​ផ្នែក​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​តើ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​មាន​សារប្រយោជន៍​យ៉ាងណា​ខ្លះ​ទៀត ទើប​កូរ៉េខាងត្បូង​និង​អាមេរិក​ត្រូវការ​ខ្លាំង​ម្ល៉េះ​?​តើ​អាច​នឹង​មាន​ភាព​តានតឹង​កើត​ឡើង​ជាមួយ​រុស្ស៊ី​និង​ចិន​ទេ​?


​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​ឯម វណ្ណា​រ៉ា​ដូចតទៅ​៖


​សំឡេង​៖

ព័ត៌មានផ្សេងទៀត