អ្នកស្រី​​សុខ គន្ធា​ពី​អ្នក​សម្អាត​​ក្នុង​ក្រុមហ៊ុន​​ក្លាយជា​ស្ត្រី​ឆ្នើម​​នៅក្នុង​វិស័យ​​អាជីវកម្ម​​កម្ពុជា​

28-07-2016 1:27 pm 1608
អ្នកស្រី​​សុខ គន្ធា(ហ្វេសប៊ុកYEAC)

​អ្នកស្រី​សុខ គន្ធា​ដែល​កើត​ក្នុង​ត្រកូល​គ្រួសារ​អ្នកធ្វើអាជីវកម្ម​ម្នាក់ បាន​ហ្វឹកហាត់​ខ្លួន​ឲ្យមាន​ភាពរឹងមាំ តាមរយៈ​ការ​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន ទាក់ទង​អាជីវកម្ម​ដែល​អ្នកស្រី​ពេញចិត្ត​តាំងពី​អាយុ​១៥​ឆ្នាំ ដោយ​ដំបូង​ឡើយ​ផ្តើមចេញពី​អ្នក​សម្អាត​។ ក្នុង​វ័យ​ជាង​១០​ឆ្នាំ អ្នកស្រី​បាន​ផ្លាស់ប្តូរ​ការងារ​ជា​បន្តបន្ទាប់​នៅ​តាម​ក្រុមហ៊ុន​នានា រហូត​ឈានដល់​ការបង្កើត​ក្រុមហ៊ុន​ទេសចរណ៍​មួយ មានឈ្មោះ​ថា​ក្រុមហ៊ុន Sky King ទេសចរណ៍​នៅ​ឆ្នាំ​២០១០​។

 

ក្រៅពី​ទទួលជោគជ័យ​ក្នុងនាម​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​ជំនួញ អ្នកស្រី​ធ្លាប់​ទទួលពាន​រង្វាន់ ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​អន្តរជាតិ​ដែរ​។ ពោល​កាលពីពេល​ថ្មីៗ​នេះ អ្នកស្រី​ទើប​ទទួលបាន​ពានរង្វាន់​ភាព​ជា​ស្ត្រី​ឆ្នើម នៅលើ​ឆាក​អាស៊ាន​ទាំង​១០​ប្រទេស ដែល​តំណាង​ឲ្យ​ស្ត្រី​នៅ​កម្ពុជា​ផងដែរ​ក្នុង​វ័យ​៣០​ឆ្នាំនេះ​។ កាលពី​ថ្ងៃ​ទី​៥​កក្កដា អ្នកស្រី​សុខ គន្ធា​បាន​ជាប់​ជា​សហគ្រិនវ័​យ​ក្មេង​ឆ្នើម​១​រូប ក្នុងចំណោម​១២​រូប នៅក្នុង​កម្មវិធី សហគ្រិន​វ័យក្មេង​ប្រចាំឆ្នាំ​២០១៦ ហើយ​កំពុង​រង់ចាំ​ទៅ​ដណ្តើម​ពានរង្វាន់​ប្រចាំឆ្នាំ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​បន្ត​ទៀត ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៣០​កក្កដា​។

 

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​អ្នកស្រី​សុខ គន្ធា​នៅក្នុងនាទី​ភ្ញៀវ​ប្រចាំសប្តាហ៍​!

 

​សំឡេង៖

ព័ត៌មានផ្សេងទៀត