ស្លាប់​២​រងរបួស​ធ្ងន់​ស្រាល​២០​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៧ ខែកក្កដា​

28-07-2016 8:33 am 527

​យោង​តាម​ការចុះផ្សាយរ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ បាន​កើតឡើង​ចំនួន​១០​លើក ដែល​បាន​បណ្តាលឲ្យ​មាន​អ្នកស្លាប់​ចំនួន​ចំនួន​២​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​២០​នាក់​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​ក៏​បាន​បង្ក ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១៦​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន ៦​គ្រឿង រថយន្ត​ធុន​តូច​ចំនួន ៥​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន ៣​គ្រឿង និង​យាន​ផ្សេងៗ ២​គ្រឿង ។​ហើយ​មូលហេតុ​ដែល​បណ្តាលឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន ៥​លើក បត់​គ្រោះថ្នាក់ ​១​លើក មិន​គោរព​សិទ្ធិ ៣​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​៥​នាក់​៕

ព័ត៌មានផ្សេងទៀត