គណបក្ស​​សង្គ្រោះ​​ជាតិ ប្តេជ្ញា​​រួបរួម​​ជាមួយ​​រដ្ឋាភិបាល​​ដើម្បី​​ទប់​ឥទ្ធិពល​​ខាងក្រៅ​​

27-07-2016 12:00 pm 31592

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃនេះ​បាន​ប្រកាស​ជំហ​រថា នឹង​រួបរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ដើម្បី ទប់ទល់​ឥទ្ធិពល​នយោបាយ​ការបរទេសពី​ខាងក្រៅ​។ ប៉ុន្តែការ​ស្នើនេះ ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន មិនបានតប​ទៅវិញទេ ដោយរងចាំពិនិយ្យ ហើយ​ឆ្លើយ​ត​បពេលក្រោយ​។​

 

​លោក យ៉ែម បុញ្ញ​ឫទ្ធិ  អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ព្រឹក​នេះ​ថា ស្ថាន​ការ​ណ៍នយោបាយ​នៅ​ក្រៅ​​តំបន់ និង​នៅលើ​ពិភពលោក​កំពុងតែ​មាន​បញ្ហា ហើយ​ក៏​ពាក់ព័ន្ធ​ជាមួយ​កម្ពុជា​ផង​ដែរ​។ ដូច្នេះ​គណបក្ស​របស់​លោក​យល់​ឃើញថា ពេល​ដែល​មាន​បញ្ហា ខាងក្រៅ​ខ្មែរ​តែងតែ​រួបរួមគ្នា​ដើម្បី​ទប់ទល់​ឥទ្ធិពល​ពី​ខាងក្រៅ​។​

 

​ទាក់ទង​នឹង​ឥទ្ធិពល​ពី​ខាងក្រៅ​នេះ លោក យ៉ែម បុញ្ញ​ឫទ្ធិ បាន​កត់សម្គាល់​ថា កំពុង​មាន​បញ្ហា ដូច្នេះគណបក្ស​របស់​លោក​សង្ឃឹមថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន នឹង​រួបរួមគ្នា ដើម្បី​ទប់ទល់​ឥទ្ធិពល​នយោបាយ​ការបរទេស​ខាងក្រៅ​…

​សំឡេង​លោក យ៉ែម បុញ្ញ​ឫទ្ធិ​៖

 

​លោក សួស យ៉ារ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​បញ្ជាក់​ជំហរ​ឆ្លើយតប​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា ព័ត៌មាន​នេះ​លឿន​ពេក​ដូច្នេះ​គណបក្ស​លោក​ ចាំពិនិត្យមើលសិន និងអាច​ឆ្លើយ​បតជាក្រោយ ដោយលោកអះអាងថា ពីព្រោះការលើកឡើងរបស់គណបក្សសង្រ្គោះជាតិនេះចម្លែងកបា​។​

 

​បើ​តាម​លោក សួស យ៉ារ៉ា បាន​អះអាង គណបក្ស​ប្រជាជន​កម្ពុជា ទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រតាំងពីអតីតកាល​ដល់​បច្ចុប្បន្ន  និងអនាគត់ ដូច្នេះគណបក្សរបស់លោក ​មិនធ្វើ​អ្វី​ដោយ​ចៃដន្យទេ ​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត