លោក​សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចេញ​ព្រះរាជក្រឹត្យ ផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​ចំនួន​០៤​រូប​

27-07-2016 9:53 am 2667

​ប្រមុខរដ្ឋស្តីទី លោក​សាយ ឈុំ បាន​ចេញ​ព្រះរាជក្រឹត្យ ផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​ចំនួន​០៤ រូប​។​ក្នុងនោះ​រួមមាន​៖

 

-​    ​លោក អ៊ាង សុផល្លែត ពី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ មកជា      អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន​

-​    ​លោក សូ ខន​ឫទ្ធី​គុណ ពី ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មកជា អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន​

-​    ​លោក ចាយ សា​មិត្ត ជា អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន​

-​    ​លោក ជា សំអាង ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស ធម្មជាតិ ក្រសួង​បរិស្ថាន ជំនួស​លោក ចាយ សា​មិត្ត​៕

ព័ត៌មានផ្សេងទៀត