ស្លាប់​៧​រងរបួស​ធ្ងន់​ស្រាល​២០​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៦ ខែកក្កដា​

27-07-2016 8:09 am 381

​យោង​តាម​ការចុះផ្សាយរ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​២៦ ខែកក្កដា ឆ្នាំ​២០១៦ បាន​កើតឡើង​ចំនួន​១៣​លើក បាន​បណ្តាលឲ្យ​មាន​អ្នកស្លាប់​ចំនួន​៧​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​២០​នាក់​។​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ ក៏​បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន ២៣​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន ១៦​គ្រឿង រថយន្ត​ធុន​តូច​ចំនួន ៣​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន ៣​គ្រឿង យាន​ផ្សេងៗ​ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់​។ មូលហេតុ​ដែល​បណ្តាលឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន ៩​លើក ប្រជែង​គ្រោះថ្នាក់ ២​លើក បត់​គ្រោះថ្នាក់ ១​លើក និង​មិន​គោរព​សិទ្ធិ ១​លើក​។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​២២​នាក់​៕

ព័ត៌មានផ្សេងទៀត