សហភាព​អឺរ៉ុប​​ទម្លាក់​កញ្ចប់​​ថវិកា​ជិត​​៣​លាន​អឺរ៉ូ​​ដល់​​សាលាក្តី​​ខ្មែរក្រហម​​

26-07-2016 3:52 pm 1374

សហភាព​អឺរ៉ុប​បាន​ទម្លាក់​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ចុងក្រោយ​របស់​ខ្លួន​ចំនួន ២,៩​លាន​អឺរ៉ូ (​ស្មើ​ប្រមាណ ៣,២​លាន​ដុល្លារ​) ក្នុងនោះ​ថវិកា​ចំនួន ១,៥​លាន​អឺរ៉ូ (​ស្មើ​ប្រមាណ ១,៦៦​លាន​ដុល្លារ​) សម្រាប់​គាំទ្រ​ភាគី​អន្តរជាតិ និង ១,៤​លាន​អឺរ៉ូ (​ស្មើ​ប្រមាណ ១,៥៥​លាន​ដុល្លារ​) សម្រាប់​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​។ ការផ្តល់​ថវិកា​ឧបត្ថម្ភ​ទៅដល់​សាលាក្តី​ខ្មែរក្រហម​នាពេលនេះ អនុវត្ត​តាម​ការសន្យា​កាលពី​ឆ្នាំ​មុន​របស់​សហភាព​អឺរ៉ុប ក្នុង​ការផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​ទឹកប្រាក់​សរុប​ចំនួន ៨,៩​លាន​អឺរ៉ូ ជូន​សាលាក្តី​ខ្មែរក្រហម សម្រាប់​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២៦​កក្កដា​។​

 

​សូមបញ្ជាក់​ថា សហភាព​អឺរ៉ុប​ជា​ម្ចាស់​ជំនួយ​ធំ​មួយ​ក្នុងចំណោម​ម្ចាស់ជំនួយ​ធំៗ​បំផុត​របស់​សាលាក្តី​ខ្មែរក្រហម​។ ហើយ​ការទម្លាក់​កញ្ចប់​ថវិកា​ចុងក្រោយ​នេះ​ធ្វើ​ឲ្យ​ជំនួយ​ហរិញ្ញវត្ថុ​ដែល​សហភាព​អឺរ៉ុប​បាន​ផ្តល់​ដល់​សាលាក្តី​ខ្មែរក្រហម មាន​ចំនួន​សរុប ១៦,២​លាន​អឺរ៉ូ​ហើយ ចាប់ពី​ដំណើរការ​របស់​សាលាក្តី​តាំងពី​ឆ្នាំ​០០៦​មក​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត