ក្រសួង​បរិស្ថាន​រៀបចំ ​«​ផែនការ​​យុទ្ធសាស្ត្រ​​បញ្ជ្រាប​​យេនឌ័រ​​ក្នុង​វិស័យ​​បរិស្ថាន ​ឆ្នាំ​២០១៦-២០២០»​

26-07-2016 3:40 pm 566
រូបភាពពីហ្វ៊េសប៊ុកក្រសួងបរិស្ថាន

​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ ទៅ​ក្នុង​វិស័យ​បរិស្ថាន គឺ​ធ្វើ​យ៉ាងណា​រៀបចំ​នូវ​យុទ្ធសាស្ត្រ​បន្ទាន់ និង​រយៈពេល​វែង​ដើម្បីឱ្យ​ក្រសួង​បរិស្ថាន​មាន លទ្ធភាព​ក្នុង​ការចូលរួមចំណែក​បំពេញ​តម្រូវការ​មុខងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ពង្រឹង សមត្ថភាព​របស់​មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការបង្កើន​នូវ​ការចូលរួម របស់​ស្ត្រី បុរស​ក្នុង​ការអភិវឌ្ឍ​សង្គម​។​


​ការ​ថ្លែង​របស់​លោក​សាយ​សំ​អាល់​បែប​នេះ​បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង «​ផែនការ​យុទ្ធ សាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​បរិស្ថាន ឆ្នាំ ២០១៦-២០២០» ដែល​រៀបចំ​ធ្វើ​នៅ​ទីស្តីការ ក្រសួង​បរិស្ថាន​។​


​សូមបញ្ជាក់​ថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​បង្ហាញ​ទិសដៅ និង​សកម្មភាព​សំខាន់ៗ​របស់​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង វិស័យ​បរិស្ថាន ឆ្នាំ​២០១៦-២០២០ ពិភាក្សា​កែសម្រួល និង​បន្ថែម​ចំណុច​ខ្វះខាត​ពី​គ្រប់​នាយក ដ្ឋា​ន ក្នុងការ​ធ្វើ​ឱ្យ​ឯកសារ​នេះ​មាន​សុគត​ភាព និង​អាចអនុវត្ត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៕


ព័ត៌មានផ្សេងទៀត