គណបក្ស​សង្គ្រោះ​ជាតិ​​បន្ត​ធ្វើ​កំណែទម្រង់​​ផ្ទៃក្នុង​​ចាប់ពី​ថ្នាក់​ជាតិ​​ដល់​​ថ្នាក់​មូលដ្ឋាន​​

26-07-2016 3:28 pm 1195

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​អំពី​ការបន្ត​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​គណបក្ស​របស់​ខ្លួន គឺ​កែទម្រង់​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់មូលដ្ឋាន​។ កំណែទម្រង់​ផ្ទៃក្នុង​ដល់​ថ្នាក់មូលដ្ឋាន​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុកថា​ជា​គ្រឹះ​​សំខាន់​បំផុត​ ដើម្បី​ដណ្តើម​យក​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​។ នេះ​បើ​តាម​ការលើកឡើង​រប​ស់​លោក​​ប៉ុល ហំ​ម មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​សន្និសីទ​កាសែត​មួយ នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា​នេះ​។

​តើ​ការកែទម្រង់​ផ្ទៃក្នុង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​ដោយ​របៀប​ណា​? លោក​ប៉ុល ហំ​ម បញ្ជាក់ថា គឺ​​ធ្វើ​​យ៉ាង​ណា​ឲ្យ​​សេចក្តី​សម្រេច​ទាំងឡាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សេចក្តីសម្រេច​ដោយ​យន្តការ មិន​មែន​ដោយ​បុគ្គល​ណា​ម្នាក់​ទេ គឺ​ដោយ​យន្តការ​តាំង​ពីលើ​រហូត​ដល់​ក្រោម​....​។ សូម​ស្តាប់​ប្រសាសន៍​របស់​ប៉ុល ហំ​ម បន្ថែម​៖

​សំឡេង​លោក​ប៉ុល ហំ​ម​៖

 

(ដោយ៖ អឿន ភារ៉ា)

ព័ត៌មានផ្សេងទៀត