ស្លាប់​៣​រងរបួស​ធ្ងន់​ស្រាល​១៦​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៥ ខែកក្កដា​

26-07-2016 7:52 am 564

​យោង​តាម​ការចុះផ្សាយរ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ បាន​កើតឡើង​ចំនួន​៩​លើក ដែល​បាន​បណ្តា លឲ្យ​មាន​អ្នកស្លាប់​ចំនួន​៣​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ១៦​នាក់​។​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​ក៏​បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ចំនួន​១៧​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច​ចំនួន ៥​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន ២​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន ៤​លើក បត់​គ្រោះ​១​លើក​មិន​គោរព​សិទ្ធិ ២​លើក ស្រវឹង ១​លើក  មិន​ប្រកាន់​ស្តាំ ១​លើក​។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​១១​នាក់​៕

ព័ត៌មានផ្សេងទៀត