លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​

25-07-2016 4:57 pm 1535

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ថា​៖

១. គណបក្ស​នឹង​ប្រកាស​ជា​សាធារណៈ ឲ្យមាន​ការ​ដាក់​ពាក្យ​ស្នើសុំ​ឈរឈ្មោះ ជា​បេក្ខជន​សម្រាប់ ការបោះឆ្នោត​ជ្រើសរ​សើ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នាពេលខាងមុខ ឲ្យបាន​ទូលំទូលាយ​។​

២. លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចុះហត្ថលេខា ផ្ទេរសិទ្ធិ​ដល់​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​ប្រតិបត្តិ​ក្រុង​-​ស្រុក​-​ខណ្ឌ ឲ្យធ្វើ​ជា​តំណាង​ក្នុង​ការចុះហត្ថលេខា លើ​ពាក្យសុំ​ចុះឈ្មោះ ភ្នាក់ងារ​គណបក្សនយោបាយ​។​

៣.​ក្រុមការងារ​រាជធានី​-​ខេត្ត គណៈកម្មាធិការ​ប្រតិបត្តិ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​៖
    -​ពង្រឹងសមត្ថភាព គណៈកម្មការ​ចំពោះ​កិច្ច ឃុំ​-​សង្កាត់ នី​មួយៗ​
   -​រៀបចំ​ភ្នាក់ងារ​គណបក្ស និង​បណ្តុះបណ្តាល សម្រាប់​កិច្ចការ​បោះឆ្នោត​
    -​ជំរុញ​លើកទឹកចិត្ត ប្រជាពលរដ្ឋ ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​
    -​ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​៕


ព័ត៌មានផ្សេងទៀត