ក្រសួង​ធនធាន​ទឹក​​ឲ្យ​ប្រុងប្រយ័ត្ន​​ផ្គរ រន្ទះ​​និង​​ខ្យល់​កន្ត្រាក់​​ពី​ថ្ងៃ​ទី​​២៥​​ដល់​​៣១​​ខែកក្កដា​

25-07-2016 4:08 pm 1481

​ការ​ព្យាករ​ណ៍អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​៣១​កក្កដា របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយ​មឲ្យដឹងថា បច្ចុប្បន្ន​ខ្យល់មូសុង​និរតី​មធ្យម និង​ជ្រលង​សម្ពាធ​ទាប បាន​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​។ បើ​យោង​តាម​ការ​ព្យាក​រណ៍ ស្ថានភាព​អាកាសធាតុ​នៅ តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ដោយឡែក​តំបន់​វាលទំនាប​និង​តំបន់​ខ្ពង់រាប​វិញ ភ្លៀង​នឹង​កាន់តែ​បង្កើន​ការធ្លាក់​រាយប៉ាយ ជាមួយនឹង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​។ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​៣១​កក្កដា ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ អាច​កើតមាន​ច្រើន​ក្នុង​អំឡុងពេល​ភ្លៀង ជាពិសេស​នៅ​តំបន់​វាលទំនាប​៕

ព័ត៌មានផ្សេងទៀត