លោក​ហេង សំរិន​បានដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅដល់​ប្រទេសចិន​ហើយ​

25-07-2016 3:07 pm 758

គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា ដឹកនាំដោយលោកហេង សំរិន​បានអញ្ជើញដល់​សាធារណរដ្ឋ​ប្រជា​មានិតចិន ដោយសុវត្ថិភាពនៅរសៀលថ្ងៃទី២៥ កក្កដានេះ។
 

តាមគម្រោងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា តាមគម្រោង ដំណើរទស្សនកិច្ចផ្លូវការនេះ គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​​រដ្ឋសភា នឹងជួបសម្តែង​ការគួរសម និងប្រជុំផ្លូវការជាច្រើន ជាមួយភាគីចិន ដែល​ក្នុង​នោះ ​ ជួប​លោក​ លី យៀនឆាវ អនុប្រធានាធិបតីនៃ​សាធារណរដ្ឋប្រជាមានិតចិន។ ជួបប្រជុំ​ជាមួយ​ ​លោ​ក​យូ ហ្សេង​ សេង ប្រធានក្រុមប្រឹក្សាពិគ្រោះ​យោបល់នយោបាយ​ប្រជាជនចិនទូទាំងប្រទេស។​ បន្ត​ជំនួប​ទ្វេ​ភាគីជាមួយ លោកចាង តឺជាំង ប្រធានសភាប្រជាជន​ចិនទូទាំងប្រទេស។ ប្រជុំជាមួយ ប្រធាន​​គណៈ​កម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋ​ប្រជាមានិតចិន។ ​កិច្ច​ប្រជុំ​រវាង​​អគ្គ​លេខាធិការរដ្ឋសភា នៃប្រទេសទាំងពីរ។ ក្រោយបញ្ចប់នូវរាល់​កិច្ចប្រជុំខាងលើ គណៈ​ប្រតិភូ​នឹង​ទស្សន​កិច្ចនៅខេត្តក្វាងស៊ីរបស់ចិន។

 

ដំណើរទស្សនៈកិច្ចរបស់ប្រធានរដ្ឋសភា លោកហេង សំរិ នៅសាធារណរដ្ឋប្រជាមានិតចិន ពេលនេះ គឺជាការពង្រីង​ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ប្រទេសទំាងពីរ ឲ្យកាន់រឹងមាំថែមទៀត៕

 

ដោយ៖ខាត់ សុធី

 

ព័ត៌មានផ្សេងទៀត