សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​បញ្ចុះ​នៅព្រឹកនេះក្រោមភាព​សោកស្ដាយយ៉ាង​ក្រៃលែង

25-07-2016 11:28 am 11340

​បន្ទាប់ពី​បាន​ដង្ហែ​សព​ទៅដល់​ស្រុកកំណើត​របស់​លោក នា​ល្ងាច​ថ្ងៃទី ២៤ កក្កដា ម្សិលមិញ​នេះ នៅ​ម៉ោង​ប្រមាណ​ជា ១១: ៣០​នាទី ព្រឹក​មិញ​នេះ សព​របស់​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​បញ្ចុះ​ហើយ នៅលើ​ទឹកដី​កំណើត​របស់​លោក ស្ថិតក្នុង​ភូមិ អង្គ​តាកុប ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។  


​ក្រោម​សំឡេង​ភ្លេង​ខ្លងខែក លាយឡំ​ជាមួយ​នឹង​វត្ត​មាន​ក្រុមគ្រួសារ​សព និង​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ក្នុង​កាយវិការ​ស្រណោះស្រណោក សោកស្ដាយ​រូប​លោក​បណ្ឌិត​ស្ន​ហា​ជាតិ​នេះ បាន​ញ៉ាំង​ឲ្យ​បរិយាកាស នាពេលនោះ ពោរពេញ​ដោយ​ភាព​សោកសង្រេង​យ៉ាង​ក្រៃលែង​។

 

គួរជម្រាបថា សពលោកកែម ឡី ត្រូវបានដង្ហែចេញពីវត្តចាស់ កាលបីម្សិលមិញ ឆ្ពោះទៅកាន់ស្រុក​កំណើត​​​របស់លោកនាខេត្តតាកែវ។ ក្នុងក្បួនដង្ហែនេះផងដែរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ​សម្រា​ប់​ប្រទេសកម្ពុជា ដែលមានប្រជាជនចូលរួមដង្ហែប្រមាណជាង ២លាននាក់ ហើយព្រឹត្តិការណ៍ផងដែរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទី២បន្ទាប់ពីការដង្ហែនៃព្រះរបមសព ព្រះរបមរតនកោដ្ឋកាលពីឆ្នាំ ២០១២កន្លងទៅ៕

 


ព័ត៌មានផ្សេងទៀត