រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយដល់អាជីវករឲ្យផ្អាកធ្វើអាជីវកម្មលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈតាមគម្រោងផ្លូវដែលពាក់ព័ន្ធការដង្ហែសពលោកបណ្ឌិតកែម ឡី ដោយអះអាងថា ដើម្បីរក្សានូវសន្តិសុខ សុវត្តិភាព សណ្តាប់ធ្លាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពិធីដង្ហែសពរបស់លោកបណ្ឌិតកែម ឡី។ ចំណែកប្រជាពលរដ្ឋវិញយល់ថា ការបិទនេះជាទង្វើរអាក្រក់របស់អាជ្ញាធរ។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយដល់អាជីវករឲ្យផ្អាកធ្វើអាជីវកម្មលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈតាមគម្រោងផ្លូវដែលពាក់ព័ន្ធការការដង្ហែសពលោកបណ្ឌិតកែម ឡី។នេះបើតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានចុះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
ទាក់ទង់នឹងការផ្អាកនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបានពន្យល់ថា គឺដើម្បីរក្សានូវសន្តិសុខ សុវត្តិភាព សណ្តាប់ធ្លាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពិធីដង្ហែសពរបស់លោកបណ្ឌិតកែម ឡី។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យអាជីវករឲ្យផ្អាកធ្វើអាជីវកម្មលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈរយៈពេលមួយថ្ងៃគឺចាប់ពីថ្ងៃទី២៤ខែកក្កដានេះ។
យ៉ាងណាក្តី សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមដង្ហែសពលោកបណ្ឌិតកែម ឡី បានសម្តែង ការមិនពេញចិត្តចំពោះសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទេ។ ដោយពលរដ្ឋបានចាត់ទុក ការបិទស្ថានីយ៍ប្រេងឥន្ធនៈនេះ ជាចេតនាអាក្រក់របស់ រដ្ឋាភិបាលជាពិសេសអាជ្ញាធរ ដែលមិនចង់ឲ្យពលរដ្ឋចូលរួមដង្ហែសពលោកបណ្ឌិតកែម ឡី ហើយពួកគេបានថ្កោលទោសចំពោះទង្វើររបស់អាជ្ញាធរ ក្រុងភ្នំពេញ…
សំឡេងពលរដ្ឋ៖
ជាការកត់សម្គាល់ ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួន នៅតាមដងផ្លូវ ចាប់តាំងពីគល់ស្ពានជ្រោយចង្វារ និងតាមផ្លូវសហព័ន្ធរុស្ស៊ី ដែលជាផ្លូវក្បួនដង្ហែសពលោកកែម ឡីឆ្លងកាត់ ត្រូវបានបិទ។ បើតាមអ្នករាយការណ៍ព័ត៌មានវិទ្យុវាយោ បានឲ្យដឹងថា ពលរដ្ឋបានសម្តែងក្តីខឹងសម្បាចំពោះអាជ្ញាធរ ដោយសារតែ ពួកគេមិនមានសាំងម៉ូតូ និងរថយន្តរបស់ខ្លួន ដែលធ្វើឲ្យពួកគេសម្រេចចិត្តបណ្តើរស្វែងរកចាក់សាំង៕
(ដោយ គួន សំបូរ)