បញ្ហា​សន្តិ​សុខ​​ជា​មូលហេតុ​​ដែល​​សាលាក្រុង​​ឲ្យ​ផ្អាក​​អាជីវកម្ម​លក់​​ប្រេងឥន្ធនៈ​​កំឡុង​​ពេល​ដង្ហែ​​សព​លោក​​កែម ឡី​​

24-07-2016 3:11 pm 25512

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​មួយ​ដល់​អាជីវករ​ឲ្យ​ផ្អាក​ធ្វើ​អាជីវកម្ម​លក់​ហ្គាស និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​តាម​គម្រោង​ផ្លូវ​ដែល​ពាក់ព័ន្ធ​ការ​ការ​ដង្ហែ​សព​លោក​បណ្ឌិត​កែម ឡី​។ នេះ​បើ​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ចុះ​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦​។​

 

​ទា​ក់ទង់​នឹង​ការផ្អាក​នេះ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​អះអាងថា គឺ​ដើម្បី​រក្សា​នូវ​សន្តិសុខ សុ​វត្តិភាព សណ្តាប់​ធ្លាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ពិធី​ដង្ហែ​សព​របស់​លោក​បណ្ឌិត​កែម ឡី​។ ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​អាជីវករ​ឲ្យ​ផ្អាក​ធ្វើ​អាជីវកម្ម​លក់​ហ្គាស និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​រយៈពេល​មួយ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៤​ខែកក្កដា​នេះ​។​

 

​ជា​ការកត់សម្គាល់​ស្ថានីយ​ប្រេង​មួយ​ចំនួន នៅតាម​ដងផ្លូវ ចាប់តាំងពី​គល់ស្ពាន​ជ្រោយចង្វារ និង​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ដែល​ជា​ផ្លូវ​ក្បួន​ដង្ហែ​សព​លោក​កែម ឡី​ឆ្លងកាត់ ត្រូវ​បាន​បិទ​មួយ​ព្រឹក​។ អ្នក​រាយការណ៍​ព័ត៌មាន​វិទ្យុ​វាយោ បានឲ្យដឹង​ថា​សមត្ថកិច្ច​បានដាក់រ​បាំងបិ​ទទ្រូងផ្លូវ​មិន​ឲ្យ​ឆ្លងកាត់​ទទឹង​ផ្លូវ​បាន​ឡើយ និង​មាន​រថយន្ត​ដែល​មានរ​បាំង​ដែក​ដាក់​ត្រៀម​នៅ​ជិត​វិមាន​សន្តិភាព ខណៈ​សមត្ថកិច្ច​រាប់រ​យ​នាក់ កំពុង​ឈរជើង នៅ​តាម​គោលដៅ​របស់​ខ្លួន​។

 

​ដោយឡែក​ចំពោះ ក្បួន​នៃ​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ដល់​ផ្សារ​ត្រាំ​ខ្នារ ស្រុក​បាទី ខេត្តតាកែវ ហើយ ខណៈ​កន្ទុយ​ខ្លួន​នៅ​រហូតដល់​ស្ពាន​កំពង់ទួល ឃុំ​កំពង់កន្ទួត ស្រុក​កណ្ដាលស្ទឹង​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត