លោក​ហ៊ុន សែន​៖ ​ដី​នៅ​តំបន់​ទន្លេសាប​​ត្រូវ​ឈប់​ផ្តល់​​ឲ្យ​ក្រុមហ៊ុន​​និង​ទុក​ឲ្យ​​ពលរដ្ឋ​ធ្វើ​ស្រែ​វិញ​​

24-07-2016 11:11 am 2187

«​ការផ្តល់​ដី​នៅ​តំបន់​ទន្លេសាប​ដល់​ក្រុមហ៊ុន​ផ្សេងៗ​ដើម្បី​វិនិយោគ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ឈប់​ផ្តល់​អោយ​ចាប់ពីពេលនេះ​តទៅ ហើយ​ត្រូវ​ទុក​ដីធ្លី​ទាំងនោះ​អោយ​ប្រជាពលរដ្ឋ​យើង​ធ្វើ​ស្រែ​វិញ​» នេះ​បើ​យោង​តាម​ការបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ការសម្រេច​របស់​លោក​ហ៊ុន សែន ឲ្យ​បញ្ឈប់​ការផ្តល់​ដី​នៅ​តំបន់​ទន្លេសាប​នេះ ធ្វើឡើង​នៅពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ទូទាំង​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា​៕

(ដោយ៖ អឿន ភារ៉ា)

ព័ត៌មានផ្សេងទៀត