លោក​​មឿន ឈាន​ណា​រិទ្ធ​ពី​ជនពិការ​​ដែល​គេ​មាក់ងាយ​​ក្លាយជា​​នាយក​​វិទ្យាស្ថាន​

20-07-2016 11:28 am 1264
រូបភាពដោយសាយ ឡាលីស

​លោក​មឿន ឈាន​ណា​រិទ្ធ​បាន​ក្លាយ​ជា​ជនពិការ​ម្រាមដៃ តាំង​ប្រសូត្រ​ពី​ផ្ទៃ​ម្តាយ​មកម្ល៉េះ​។ នៅពេល​ដឹងក្តី លោក​មាន​ការ​ខ្មាសអៀន មិន​ហាន​ជួប​មនុស្សម្នា ហើយ​ថែមទាំង​ទទួល​ការ​មាក់ងាយ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មួយចំនួន ដោយសារ​ភាព​ពិការ​ពី​កំណើត​របស់​លោក​។ ប៉ុន្តែ​លោក​មឿន ឈាន​ណារិ​ទ្ធបាន​ជម្នះ​ឧបសគ្គ​ទាំង​អស់​នេះ ដោយ​ខំប្រឹងប្រែង​រៀនសូត្រ រហូត​បញ្ចប់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​អប់រំ និង​អនុបណ្ឌិត​អក្សរសាស្ត្រ​អង់គ្លេស និង​ការសិក្សា​វគ្គ​ខ្លីៗ​នៅជិត​១០​ប្រទេស​។

 

ជោគជ័យ​បន្តបន្ទាប់​នៅក្នុង​ការសិក្សា​និង​ការងារ បាន​លុបបំបាត់​ភាព​ខ្មាសអៀន ហើយ​ការ​ចំអក​ឡក​ឡើយ​ពី​អ្នកដទៃ​ក៏​លែង​មាន​តទៅទៀត​។ លើសពីនេះ ចំណេះដឹង​និង​បទពិសោធន៍​ការងារ បាន​ក្លាយ​ជា​ស្ពាន​ចម្លង​បុរស​ពិការ​ម្រាមដៃ​ទាំង​គូ​រូបនេះ ពី​បុគ្គលិក​បម្រើ​ការងារ​ឲ្យគេ មក​ជា​នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន ហៅ​កាត់​ថា (CIMS) ដែល​បង្កើត​នៅ​ឆ្នាំ​២០០៨​។​

 

​សូម​ប្រិយមិត្ត​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​មឿន ឈាន​ណា​រិទ្ធ​នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន ហៅ​កាត់​ថា (CIMS) នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

 

សំឡេង៖

ព័ត៌មានផ្សេងទៀត