ហ្វីលីពីន​​អាច​ដោះស្រាយ​​បញ្ហា​​គ្រឿងញៀន​​ជោគជ័យ​ទេ​​ស្ថិតក្រោម​​វិធានកា​រ​លោក​​Duterte?

19-07-2016 3:04 pm 1648
​លោក​Rodrigo Duterte

​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​លោក​Rodrigo Duterte ដែល​ទើបតែ​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​ទី​៣០​មិថុនា បាន​នឹង​កំពុង​ធ្វើតាម​ផែនការ​របស់​លោក ទាក់ទង​នឹង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ក៏ដូចជា​ការលុបបំបាត់​អំពើ​ឧក្រិដ្ឋកម្ម​។​តាំងពី​មុន​ចូល​កាន់តំណែង លោក​ធ្លាប់​សន្យាថា​នឹង​ដោះស្រាយ​បញ្ហា​នេះ​ត្រឹម​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​។​បន្ទាប់​ពី​ចូលកាន់​តំណែង​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រមាណ​៣០​នាក់​ត្រូវបាន​សម្លាប់ ហើយ​នៅ​មាន​ឈ្មោះ​មន្ដ្រី​ជាច្រើន​នាក់​ទៀត​ក៏​ជាប់​ទាក់ទង​នឹង​ការជួញដូរ​គ្រឿងញៀន​ដែរ​។​លោក​ប្ដេជ្ញា​ថា ទោះ​នរណា​ក៏​មិន​លើកលែង​ដែរ ឲ្យតែ​ចូលដៃ​ចូលជើង​នឹង​គ្នា​រឿង​គ្រឿងញៀន​។​បើ​លោក​ប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​បែបនេះ តើ​ហ្វីលីពីន​អាច​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ដែល​កំពុង​បង្កចលាចល​បាន​ដោយ​ជោគជ័យ​ទេ​?​តើ​ហ្វីលីពីន​អាច​ជួប​បញ្ហា​ប្រឈម​ទេ​?


​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក ឯម វណ្ណា​រ៉ា នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖


​សំឡេង​៖

ព័ត៌មានផ្សេងទៀត