ភរិយា​លោក​កែម ឡី​ចង់​តំកល់​សព​ស្វាមី ខណៈ​ពលរដ្ឋ​ចង់​ឱ្យ​សាងសង់​រូបសំណាក​បន្ថែម​

12-07-2016 4:33 pm 17214


​ភរិយា​លោក កែម ឡី ដែល​កំពុង​មាន​​ទុក​បាត់បង់​ស្វាមី ចង់​តំកល់សព​ស្វាមី​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​នឹង​សំណើរ​របស់​​ប្រជាពលរដ្ឋ ដែល​បាន​ចូល​រួម​រំលែក​ទុក្ខ​​ក្នុង​ពិធី​​បុណ្យសព​។ ពលរដ្ឋ និង​អ្នកវិភាគ​ដែល​ធ្លាប់​​ជា​ដៃគូ​របស់​​លោក​កែម ឡី មិន​ត្រឹមតែ​ចង់​​ឱ្យ​តំកល់សព​​ទុក​ប៉ុណ្ណោះ​ទេ ថែមទាំង​ចង់ឱ្យ​មាន​ការ​សាងសង់​​រូបសំណាក​លោក កែម ឡី​ផងដែរ ដើម្បី​ទុកជា​​គំរូ​វិរៈភាព នៃ​ការ​បញ្ចេញមតិ​ក្នុង​សង្គម​​ប្រជាធិបតេយ្យ​។


​សំឡេង​ភ្លេង​បុណ្យសព​៖


​នៅក្នុង​ពី​ធី​បុណ្យសព​លោក កែម ឡី អ្នកស្រាវជ្រាវ និង​វិភាគ​បញ្ហា​​សង្គម​កម្ពុជា ដែល​ត្រូវបាន​ក្មាន់​កាំភ្លើង​បាញសម្លាប់​កាល​ពី​ថ្ងៃអាទិត្យ គេ​សង្កេតឃើញ​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​​ជាច្រើន តំណាង​​គណបក្ស​នយោបាយ អង្គការ​សង្គម​​ស៊ីវិល រួមទាំង​មន្ត្រី​ស្ថានទូត​​មួយចំនួន​ផងដែរ​។ ដោយសារតែ​​ធ្លាប់​ស្ដាប់​សំឡេង​​វិភាគ ប្រជាពលរដ្ឋ​ហាក់​នៅ​មាន​​ចិត្ត​អាឡោះអាល័យ​​មិន​ចង់ឱ្យ​បាត់បង់​​រូបលោក​​កែម ឡី ឡើយ​។ ប្រជាពលរដ្ឋ​ទាំងនោះ​​ចង់​ឱ្យ​តំកល់​សព​លោក​កែម ឡី សំរាប់​​គោរពបូជា​ទៅមុខ​............


​សំឡេង​ពលរដ្ឋ​ដែល​ចង់ឱ្យ​តំកល់​សព​ទុក​៖


​ដោយ​ចង់បង្ហាញ​ពី​វិរៈភាព​របស់​លោក​កែម ឡី ប្រជាពលរដ្ឋ​ចង់​ឃើញ​​រួប​សំណាក​របស់លោក នៅតាម​ទីសាធារណៈ​ណាមួយ ដែល​បង្ហាញ​ពី​​ភាព​អង់អាច​របស់​លោក​កាលពី​នៅ​​មាន​ជីវិត​។​ដៃ​កាន់​ផ្កាឈូក​ជាមួយ​​ធូប​បី​សរសៃ ឈរ​តំរង់​ជួរ រងចាំ​គោរព​សព​លោក កែម ឡី យុវជន ឈ្មោះ​តី ដែល​ជា​កម្មករ​​រោងចក្រ​នៅ​ខេត្ត​កំពង​ចាម បាន​​អំពាវនាវ​ឱ្យមាន​ការសាងសង់​​រូបសំណាក​លោក​​កែម ឡី នៅតាម​ទីសាធារណៈ​​ណាមួយ​ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋ​​ទូទៅ​គោរពបូជា​..........


​សំឡេង លោក តី​៖

 

​មានទឹក​មុខស្រពោន​ក្រោយពី ចូល​គោរព​សាកសព​​លោក​កែម ឡី អ្នកស្រី សេង ហួ​ង មាន​វ័យ​​៦១​ឆ្នាំ ចង់ឱ្យ​មាន​ការសាងសង់​រូប​សំណាក​លោក​​កែម ឡី នៅតាម​ផ្លូវ​បំបែក​ក្នុង​រាជ​ធានី​ភ្នំពេញ ទុក​សំរាប់​ឱ្យ​​កូន​ខ្មែរ​មើល​​ក្នុង​នាម​​គាត់​ជា​​អ្នកស្នេហាជាតិ​.............


​សំឡេង​អ្នកស្រី​សេង ហួ​ង​៖


​កំពុង​អង្គ​យ​លើ​បង់ ស្ដាប់​​សំឡេង​អាចារ្យ អ្នកស្រី​យី ចន្ថា មក​ពី​សង្កាត់​ព្រែក​ព្នៅ ដែល​តែង​​ស្ដាប់​ការវិភាគ​​របស់លោក​កែម ឡី​តាម​វិទ្យុ បាន​អំពាវនាវ​​ដល់​អ្នកពាក់ព័ន្ធ​​ទាំងអស់​ជួយ​​សាងសង់​រូបសំណាក់ ឱ្យ​ដូចនឹង​រួប​ពិត​​របស់​អ្នកវិភាគ​​រូបនេះ ដើម្បី​ជា​ការចងចាំ​​នូវ​វិរៈភាព​​នៃ​ការលះបង់​​របស់លោ​ក​.........


​សំឡេង អ្នកស្រី​យី ចន្ថា​៖


​ភរិយា​លោក​កែម ឡី គឺ​អ្នកស្រី​ប៊ូ រចនា បាន​លើកឡើង​ថា សព​ស្វាមី របស់​​អ្នកស្រី​នឹង​ត្រូវ​តំកល់​​ទុក​នៅ​​វត្ត​ចាស់​នេះ ដើម្បី​ឆ្លើយតប​នឹង​​មតិ​​របស់​​ប្រជាជន​។ អ្នកស្រី​ក៏​មាន​​បំណង​ចង់ សាងសង់​រូប​សំណាក់​​លោក​កែម ឡី ដែរ​ប៉ុន្តែ​ពេលនេះ​​ស្ថិត​ក្នុង​ការ​ពិចារណា​​នៅឡើយ​។​


​សំឡេង​អ្នកស្រី​ប៊ូ រចនា​៖


​ជាមួយគ្នានេះ គោលបំណង​ធំ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ធ្លាប់​ជា​ដៃ​គូ​​វិភាគ​នយោបាយ ជាមួយ​លោក​កែម ឡី ចង់ឱ្យ​មាន​ការសាងសង់​​រូបសំណាក​​លោក​កែម ឡី ធំ​ជាង​រូបរាង​ដើម​​របស់​គាត់ ដោយ​កំពុង​​ឈរ​សំកាំង ដើម្បី​បង្ហាញ​ថា​គាត់​​ជា​បុគ្គល​មាន​ឬ​ទ្ធិ​អំណាច និង​មាន​គំនិត​​គិតគូ​​ពី​បញ្ហា​សង្គម​ជាតិ​។ អ្នកវិភាគ​នយោបាយ​​រួប​នេះ ចង់​ឱ្យ​សាងសង់​​រូប​សំណាក​នៅ​ទីតាំង​​សួនច្បារ​​មួយ​ដែល​អ្នក​គ្រប់​​គ្នា​អាច​​មើល​ឃើញ​..............


​សំឡេង​លោក ឡៅ ម៉ុងហៃ​៖


​ចំពោះ​ការ​តំកល់​សព​វិញ លោក​ឡៅ ម៉ុងហៃ ស្នើ​ឱ្យ​មាន​​គណកម្មាធិកា​រ​ត្រឹមត្រូវ និង​មាន​អ្នក​ថែទាំ​ជាប្រចាំ ដើម្បី​ឱ្យ​សាកសព​មាន​ភាព​​ស្រស់បំព្រង​រហូត​។ ការ​តំកល់សព​ អាច​នឹង​ក្លាយ​ជា​រមណីយដ្ឋាន​​មួយ ដែល​អាច​រក​ប្រាក់​ដើម្បី​​ផ្គត់ផ្គង់​ការថែរក្សា​​សព​នេះ​ក៏​ថា​បាន​...........


​សំឡេង​លោក ឡៅ ម៉ុងហៃ​៖


​សូមជម្រាបថា លោក​កែម ឡី ដែល​ប្រជាពលរដ្ឋ​​ធ្លាប់​​ស្គាល់​​ថា​​ជា​អ្នកវិភាគ​ឯករាជ្យ ត្រូវបាន​ខ្មាន់កាំភ្លើង​​បាញ់សម្លាប់ កាលពី​ថ្ងៃ អាទិត្យ ទី​១០ ខែកក្កដា​។ ពេល​នេះ​សាក​​របស់លោក​កំពុង​​ត្រួវបាន​គ្រួសារ និង​ប្រជាពលរដ្ឋ​ដង្ហែរ​​យក​ទៅ​ធ្វើបុណ្យ​នៅ​​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ដែល​មាន​ការចូលរួម​យ៉ាងច្រើន​​ពី​អ្នក​ដែល​ធ្លាប់​​ស្គាល់​លោក​តាមរយៈ​​ការវិភាគ​​នៅតាម​វិទ្យុ និង​​ការ​សែត​នានា​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត